ព្រះត្រៃបិដក ភាគ ០១

ទ្រព្យ​នៅក្នុង​វត្ត​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​អញ​នឹង​លួច​ទ្រព្យ​ដែល​ឋិតនៅ​ក្នុង​វត្ត​ ​ហើយ​ស្វែងរក​គ្នា​ឲ្យបាន​ជា​គំរប់​ពីរ​នាក់​ក្តី​ ​ដើរទៅ​ម្នាក់ឯង​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចាប់​ពាល់​ទ្រព្យ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​ឃ្លាតចាក​ទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ចោទប្រកាន់​យក​វត្ត​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ម្ចាស់​វត្ត​ឲ្យ​កើត​សង្ស័យ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​បើ​ម្ចាស់​វត្ត​ដាក់ធុរៈ​ថា​ ​វត្ត​មុខ​ជា​មិនបាន​មក​អញ​វិញ​ទេ​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ឲ្យ​ម្ចាស់​របស់​ចាញ់​ ​(​គឺ​កាលដែល​ជំនុំជំរះ​ក្នុង​ជំនុំ​សង្ឃ​ ​ឬ​រាជត្រកូល​ ​ភិក្ខុ​បាន​សូក​ដល់​ពួក​អ្នក​វិនិច្ឆ័យ​ឲ្យ​កាត់សេចក្តី​ដោយ​មិន​យុត្តិធម៌​)​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់​ម្ចាស់​របស់​វិញ​ ​(​គឺ​ពួក​អ្នក​វិនិច្ឆ័យ​កាត់ក្តី​ដោយ​យុត្តិធម៌​ថា​ ​ឲ្យ​ភិក្ខុ​ចាញ់​វិញ​)​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​
 [​១០១​]​ ​ស្រូវ​ទាំងឡាយ៧យ៉ាង​ ​មាន​ស្រូវសាលី​ជាដើម​ក្តី​ ​ផ្លែឈើ​ទាំងឡាយ​ ​មាន​សណ្តែករាជមាស​ជាដើម​ក្តី​ ​ដុះ​ក្នុង​ទីណា​ ​ទីនោះ​ឈ្មោះថា​ ​ខេត្ត​ ​(​ស្រែ​)​។​ ​ទ្រព្យ​ដែល​បុគ្គល​ដំ​កល់​ទុក​ក្នុង​ស្រែ​ ​មាន៤កន្លែង​ ​គឺ​ ​ក្នុង​ដី១​ ​លើគោក១​ ​ឯអាកាស១​ ​លើ​ធ្នើរ១​ ​ឈ្មោះថា​ ​ទ្រព្យ​នៅក្នុង​ស្រែ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​អញ​នឹង​លួច​ទ្រព្យ​នៅក្នុង​ស្រែ​ដូច្នេះ​ ​ហើយ​ស្វែងរក​គ្នា​ឲ្យបាន​ជា​គំរប់​ពីរ​នាក់​ក្តី​ ​ដើរទៅ​ម្នាក់ឯង​ក្តី​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636774760490393311
ទៅកាន់ទំព័រ៖