ព្រះត្រៃបិដក ភាគ ០១

  ​[​១០២​]​ ​ទី​សួនច្បារ​ ​និង​ទីវត្ត​ ​ឈ្មោះថា​វត្ថុ​ ​(​ទី​ដី​)​។​ ​ទ្រព្យ​ដែល​គេ​ដម្កល់​ទុក​ក្នុង​ទី​ដី​ ​មាន៤កន្លែង​ ​គឺ​ ​ក្នុង​ដី១​ ​លើគោក១​ ​ឯអាកាស១​ ​លើ​ធ្នើរ១​ ​ឈ្មោះថា​ ​ទ្រព្យ​ស្ថិតនៅ​ក្នុង​ទី​ដី​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​អញ​នឹង​លួច​ទ្រព្យ​ដែល​គេ​ដម្កល់​ទុក​ក្នុង​ទី​ដី​ ​ស្វែងរក​គ្នា​ឲ្យបាន​ជា​គំរប់​ពីរ​នាក់​ក្តី​ ​ដើរទៅ​ម្នាក់ឯង​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចាប់​ពាល់​ទ្រព្យ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ចោទប្រកាន់​យក​ទី​ដី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើឲ្យ​ម្ចាស់ដី​កើត​សង្ស័យ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​បើ​ម្ចាស់ដី​ដាក់ធុរៈ​ថា​ ​ដី​មុខ​ជា​មិនបាន​មក​អញ​វិញ​ទេ​ ​ដូច្នេះ​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ឲ្យ​ម្ចាស់​របស់​ចាញ់​ ​(​គឺ​កាលដែល​ជំនុំជំរះ​ក្នុង​ជំនុំ​សង្ឃ​ ​ឬ​ក្នុង​រាជត្រកូល​ ​ហើយ​សូក​ពួក​អ្នក​វិនិច្ឆ័យ​ឲ្យ​យក​សាក្សី​កោង​ ​ធ្វើ​ម្ចាស់ដី​ឲ្យ​ចាញ់​)​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់​ម្ចាស់​របស់​ ​(​គឺ​បើ​ពួក​អ្នក​វិនិច្ឆ័យ​នោះ​កាត់តាម​ធម៌​វិន័យ​ជា​សត្ថុ​សាសនា​ ​ហើយ​ត្រឡប់ជា​ចាញ់​ខ្លួនឯង​វិញ​)​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុ​បង្ខិត​គោល​ក្តី​ ​ខ្សែ​ក្តី​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636774766761552001
ទៅកាន់ទំព័រ៖