ព្រះត្រៃបិដក ភាគ ០១

របង​ក្តី​ ​កំផែង​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​នៅតែ​ប្រយោគ​មួយ​មិនទាន់​មកដល់​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​លុះ​ប្រយោគ​មួយ​នោះ​មកដល់​(​១​)​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១០៣​]​ ​ទ្រព្យ​ដែល​គេ​ដម្កល់​ទុក​ក្នុង​ស្រុក​ ​មាន៤កន្លែង​ ​គឺ​ ​ក្នុង​ដី១​ ​លើគោក១​ ​ឯអាកាស១​ ​លើ​ធ្នើរ១​ ​ឈ្មោះថា​ ​ទ្រព្យ​ឋិតនៅ​ក្នុង​ស្រុក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​អញ​នឹង​លួច​ទ្រព្យ​ដែល​ឋិតនៅ​ក្នុង​ស្រុក​ ​ដូច្នេះ​ ​ហើយ​ស្វែងរក​គ្នា​ឲ្យបាន​ជា​គំរប់​ពីរ​នាក់​ក្តី​ ​ដើរទៅ​ម្នាក់ឯង​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចាប់​ពាល់​ទ្រព្យ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១០៤​]​ ​ដែល​ហៅថា​ព្រៃ​ ​គឺទី​ណា​ដែល​ពួក​មនុស្ស​ហួងហែង​រក្សា​ ​ទីនោះ​ឈ្មោះថា​ព្រៃ​។​ ​ទ្រព្យ​ដែល​បុ​គ្គ​ល​ដម្កល់​ទុក​ក្នុង​ព្រៃ​មាន​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បណ្តា​កិរិយា​បង្ខិត​ទាំងឡាយ​ ​មាន​បង្ខិត​គោល​ជាដើម​ ​នោះ​មាន​អធិប្បាយ​ថា​ ​ធម្មតា​ផែនដី​ជា​របស់​កាត់ថ្លៃ​មិនបាន​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​បើស​ណ្ឋាន​ដី​នោះ​ ​គេ​បោះគោល​តែមួយ​ស្រេច​ ​ភិក្ខុ​បង្ខិត​គោល​ឲ្យ​ចូល​ទៅ​ក្នុង​ដី​គេ​ ​សូម្បី​ប៉ុន​ចម្រៀក​សក់​ ​ទោះបី​ម្ចាស់​គេ​ឃើញ​ក្តី​ ​មិនឃើញ​ក្តី​ ​ត្រូវ​បារាជិក​ ​បើស​ណ្ឋាន​ដី​នោះ​ ​គេ​បោះគោល​ពីរ​ ​ភិក្ខុ​បង្ខិត​គោល​ទី១​ ​ត្រូវ​ថុល្លច្ច័យ​ ​ទី២​ ​ត្រូវ​បារាជិក​ ​បើស​ណ្ឋាន​ដី​នោះ​ ​គេ​បោះគោល​បី​ ​ភិក្ខុ​បង្ខិត​គោល​ទី១​ ​ត្រូវ​ទុក្កដ​ ​ទី២​ ​ត្រូវ​ថុល្លច្ច័យ​ ​ទី៣​ ​ត្រូវ​បារាជិក​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636774768022964149
ទៅកាន់ទំព័រ៖