ព្រះត្រៃបិដក ភាគ ០១

៤កន្លែង​ ​គឺ​ ​ក្នុង​ដី១​ ​លើគោក១​ ​ឯអាកាស១​ ​លើ​ធ្នើរ១​ ​ឈ្មោះថា​ ​ទ្រព្យ​ឋិតនៅ​ក្នុង​ព្រៃ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​អញ​នឹង​លួច​ទ្រព្យ​ដែល​ឋិតនៅ​ក្នុង​ព្រៃ​ ​ដូច្នេះ​ ​ហើយ​ស្វែងរក​គ្នា​ឲ្យបាន​គំរប់​ពីរ​នាក់​ក្តី​ ​ដើរទៅ​ម្នាក់ឯង​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចាប់​ពាល់​ទ្រព្យ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ហើយ​ចាប់​ពាល់​ឈើ​ក្តី​ ​វល្លិ៍​ក្តី​ ​ស្មៅ​ក្តី​ ​កើត​ក្នុង​ព្រៃ​នោះ​ ​មាន​ដំ​ឡៃ​ប្រមាណ៥មាសក​ក្តី​ ​ដែល​លើស​ពី៥មាសក​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​របស់​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​របស់​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១០៥​]​ ​ទឹកដែល​មាននៅ​ក្នុង​ភាជនៈ​ក្តី​ ​ក្នុង​ស្រះ​ក្តី​ ​ក្នុង​បឹង​ក្តី​ ​ឈ្មោះថា​ទឹក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​ទឹក​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ទឹក​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​ទឹក​នោះ​ឲ្យ​ហូរ​ឃ្លាត​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​ទឹកដែល​មា​នដ​ម្លៃ​ប្រមាណ៥មាសក​ក្តី​ ​ដែល​លើស​ពី៥មាសក​ក្តី​ ​ឲ្យ​ចូល​ទៅ​ក្នុង​ភាជនៈ​របស់​ខ្លួន​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636774769189950897
ទៅកាន់ទំព័រ៖