ព្រះត្រៃបិដក ភាគ ០១

ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ទឹក​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​ទឹក​នោះ​ឲ្យ​បា​នដ​ម្កល់​ក្នុង​ភាជនៈ​របស់​ខ្លួន​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ទំ​លុះ​ភ្លឺស្រែ​គេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ទំ​លុះ​ភ្លឺស្រែ​ហើយ​បង្ហូរ​យក​ទឹក​មា​នដ​ម្លៃ​ប្រមាណ៥មាសក​ក្តី​ ​លើស​ពី៥មាសក​ក្តី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​បង្ហូរ​យក​ទឹក​មា​នដ​ម្លៃ​លើស​ពី១មាសក​ក្តី​ ​ថយ​ពី៥មាសក​ចុះ​មក​ក្តី​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុ​បង្ហូរ​យក​ទឹក​មា​នដ​ម្លៃ១មាសក​ក្តី​ ​ថយ​ចុះពី១មាសក​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១០៦​]​ ​(​ឈើ​សម្រាប់​ជំរះ​ធ្មេញ​)​ ​ទោះ​គេ​កាត់​ហើយ​ក្តី​ ​គេ​មិនបាន​កាត់ក្តី​ ​ហៅថា​ឈើស្ទន់​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​ឈើស្ទន់​ដែល​មា​នដ​ម្លៃ៥មាសក​ក្តី​ ​លើស​ពី៥មាសក​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើឲ្យ​ឃ្លាត​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១០៧​]​ ​ឈើ​ណា​ជា​គ្រឿង​ប្រើប្រាស់​ ​ដែល​មាន​ពួក​មនុស្ស​ថែរក្សា​ទុក​ ​ឈើ​នោះ​ឈ្មោះថា​ដើមឈើ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​កាត់ឈើ​នោះ​ ​ត្រូវអាបត្តិ​ទុ​ក្ក​ដ​គ្រប់​ៗ​ប្រហារ​។​ ​នៅ​ប្រហារ​ម្តង​ទៀត​មិនទាន់​មកដល់​ ​(​គឺថា​នៅតែ​ប្រហារ​ម្តង​ទៀត​នឹង​ដាច់​)​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​លុះ​ប្រហារ​ម្តង​ទៀត​មកដល់​ ​(​គឺថា​បាន​កាត់​ដាច់​ហើយ​)​ ​ត្រូវអាបត្តិ​បារាជិក​។​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636774769872649945
ទៅកាន់ទំព័រ៖