ព្រះត្រៃបិដក ភាគ ០១

  ​[​១០៨​]​ ​ទ្រព្យ​ដែល​បុគ្គល​ដទៃ​កំពុង​នាំទៅ​ ​ឈ្មោះថា​ ​ទ្រព្យ​ដែលគេ​កំពុង​នាំទៅ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​ទ្រព្យ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​លួច​យក​ទ្រព្យ​ព្រមទាំង​អ្នកនាំ​ទ្រព្យ​ ​ហើយ​ឲ្យ​មនុស្ស​នោះ​ដើរទៅ​ ​១ជំហាន​ដំបូង​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ឲ្យ​មនុស្ស​នោះ​ដើរទៅ​បាន២ជំហាន​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​គិតថា​ ​អញ​នឹង​យក​របស់​ដែល​ជ្រុះ​ចុះ​ ​ហើយ​ធ្វើ​របស់​គេ​ឲ្យ​ជ្រុះ​ ​ឬ​ឲ្យ​ធ្លាក់ចុះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​របស់​ដែល​ជ្រុះ​នោះ​ ​មា​នដ​ម្លៃ៥មាសក​ក្តី​ ​លើស​ពី៥មាសក​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើឲ្យ​ឃ្លាត​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១០៩​]​ ​ទ្រព្យ​ដែលគេ​ផ្ញើទុក​ ​ឈ្មោះថា​បញ្ញើ​។​ ​ម្ចាស់​បញ្ញើ​និយាយ​ថា​ ​លោក​ចូរ​ឲ្យ​ទ្រព្យ​មក​ខ្ញុំ​ ​ភិក្ខុ​ពោល​ថា​ ​អាត្មា​មិនបាន​ទទួល​ទុក​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើឲ្យ​ម្ចាស់​របស់​គេ​កើត​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ម្ចាស់​របស់​ដាក់ធុរៈ​ថា​ ​(​ភិក្ខុ​នេះ​)​ ​នឹង​មិន​ឲ្យ​អញ​វិញ​ទេ​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ពឹង​ក្រម​វិនិច្ឆ័យ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636774770566389625
ទៅកាន់ទំព័រ៖