ព្រះត្រៃបិដក ភាគ ០១
ឲ្យសម្រេចសេចក្តី ឲ្យម្ចាស់បញ្ញើចាញ់ ត្រូវអាបត្តិបារាជិក។ កាលក្រមវិនិច្ឆ័យសម្រេចសេចក្តីដោយធម៌ ភិក្ខុត្រឡប់ចាញ់វិញ ត្រូវអាបត្តិថុល្លច្ច័យ។
[១១០] ទីសម្រាប់ហូតពន្ធ ដែលព្រះបរមក្សត្រទ្រង់បញ្ញត្តថា ជនណានាំរបស់ចូលទៅក្នុងទីនោះៗ គឺក្នុងទីភ្នំខណ្ឌក្តី ក្នុងទីកំពង់ទឹកក្តី ក្នុងទីទៀបទ្វារស្រុកក្តី ពួករាជបុរសត្រូវយកពន្ធពីជននោះ ឈ្មោះថាគយ។ ភិក្ខុចូលទៅក្នុងខេត្តគយនោះហើយ មានថេយ្យចិត្ត ចាប់ពាល់នូវទ្រព្យដ៏គួរដល់ព្រះរាជានឹងយកពន្ធ មានដំឡៃ៥មាសកក្តី លើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុញុំាងរបស់នោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុឈានជំហានទី១ ឲ្យកន្លងខេត្តគយទៅ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុឈានជំហានទី២ ឲ្យកន្លងខេត្តគយទៅ ត្រូវអាបត្តិបារាជិក។ ភិក្ខុឋិតនៅខាងក្នុងខេត្តរបស់គយ ហើយបោះផ្លោងរបស់ឲ្យធ្លាក់ចុះទៅខាងក្រៅខេត្តរបស់គយ ត្រូវអាបត្តិបារាជិក។ ភិក្ខុនាំទ្រព្យរត់ពន្ធ (ដោយវាងខេត្តគយ) ត្រូវអាបត្តិទុក្កដ។
[១១១] សត្វ គឺមនុស្ស ហៅថាសត្វមានជីវិត។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់មនុស្សនោះ ត្រូវអាបត្តិទុក្កដ។ ធ្វើឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ID: 636774771242068271
ទៅកាន់ទំព័រ៖