ព្រះត្រៃបិដក ភាគ ០១

 [​៤​]​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​វេរ​ញ្ជ​ព្រាហ្មណ៍​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​វិញ​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ព្រះអង្គ​ជាចម្បង​ជាង​មនុស្ស​ ​ប្រសើរ​បំផុត​ជាង​មនុស្ស​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ភាសិត​របស់​ព្រះអង្គ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ភាសិត​របស់​ព្រះអង្គ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ធម៌​ដែល​ព្រះអង្គ​សម្តែង​ហើយ​ ​ដោយ​អនេកបរិយាយ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​គួរនា​ដូចជា​មនុស្ស​ចាប់​របស់​ដែលគេ​ផ្កាប់​ចុះ​ឲ្យ​ផ្ងារ​ឡើង​ ​ពុំ​នោះ​ ​ដូចជា​មនុស្ស​បើក​បង្ហាញ​របស់​ដែលគេ​លាក់​បិទបាំង​ ​ពុំ​នោះ​សោត​ ​ដូចជា​មនុស្ស​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងទិស​ ​ឬក៏​ដូចជា​មនុស្ស​កាន់​ប្រទីប​ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​មាន​ភ្នែក​រមែង​មើលឃើញ​នូវ​រូប​ទាំងឡាយ​ ​ខ្ញុំ​ព្រះអង្គ​នោះ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចម្រើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ទីរឭក​ ​ចាប់​ដើម​ ​តាំងពី​ថ្ងៃនេះ​ទៅ​សូម​ព្រះ​គោតម​ដ៏​ចម្រើន​ជ្រាប​ ​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ជា​ឧបាសក​ ​ដល់​សរណគមន៍​ស្មើដោយ​ជីវិត​ ​មិន​តែប៉ុណ្ណោះ​ទេ​ ​សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ​ទទួល​និមន្ត​គង់​ចាំវស្សា​ជិត​ស្រុក​វេរ​ញ្ជា​មួយអន្លើដោយ​ភិក្ខុសង្ឃ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក៏​ព្រម​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​(​១​)​ ​។​
(១) ទទួលនិមន្តដោយស្ងៀម ។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636774013941043130
ទៅកាន់ទំព័រ៖