ព្រះត្រៃបិដក ភាគ ០១

ឲ្យ​ផុត​ចាកទី​ទៅ​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​នាំ​មនុស្ស​ដើរទៅ​ដោយ​ជើង​ ​ហើយ​ឲ្យ​ឈានជំហាន​ទី១ទៅ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ឲ្យ​ឈានជំហាន​ទី២ទៅ​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១១២​]​ ​ពស់​ ​ត្រី​ ​ហៅថា​ ​សត្វ​គ្មាន​ជើង​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​នូវ​សត្វ​គ្មាន​ជើង​ ​មាន​ដំ​ឡៃ៥មាសក​ក្តី​ ​លើស​ពី៥មាសក​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ឲ្យ​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១១៣​]​ ​មនុស្ស​ ​សត្វស្លាប​ ​ហៅថា​ ​សត្វ​មាន​ជើង​ពីរ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​នូវ​សត្វ​ជើង​ពីរ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ឲ្យ​ឃ្លាត​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​នាំ​បណ្តើរ​សត្វ​ជើង​ពីរ​ទៅ​ដោយ​ជើង​ ​ហើយ​ឲ្យ​ឈានជំហាន​ទី១​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ឲ្យ​ឈានជំហាន​ទី២​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១១៤​]​ ​ដំរី​ ​សេះ​ ​ឩដ្ឋ​ ​គោ​ ​លា​ ​ជាពួក​សត្វ​ចិញ្ចឹម​ហៅថា​ ​សត្វ​មាន​ជើង៤​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​សត្វ​ជើង៤នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ឲ្យ​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636774771866834006
ទៅកាន់ទំព័រ៖