ព្រះត្រៃបិដក ភាគ ០១
បានមក ត្រូវពានលើទ្រព្យដែលភិក្ខុប្រើនោះ ត្រូវអាបត្តិបារាជិកទាំងពីរនាក់។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះ សំគាល់នូវទ្រព្យដទៃ ទៅលួចបានទ្រព្យដទៃមកវិញ ភិក្ខុអ្នកបង្គាប់ដើម មិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅប្រាប់តដល់ភិក្ខុឈ្មោះនេះ ឲ្យភិក្ខុឈ្មោះនេះឯងទៅប្រាប់តដល់ភិក្ខុឈ្មោះនេះថា ភិក្ខុឈ្មោះនេះចូរទៅលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើដើម ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់ទី១នោះទៅប្រាប់ភិក្ខុអ្នកទទួលបង្គាប់ទី២ ភិក្ខុអ្នកទទួលបង្គាប់ទី១នោះ ត្រូវអាបត្តិទុក្កដក្នុងខណៈប្រាប់។ (ភិក្ខុអ្នកទទួលបង្គាប់ទី២ ទៅប្រាប់ដល់អ្នកទទួលបង្គាប់ទី៣) ភិក្ខុអ្នកទទួលបង្គាប់ទី៣ ព្រមទទួលនឹងទៅលួច ភិក្ខុអ្នកបង្គាប់ដំបូង ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុអ្នកទទួលបង្គាប់ទី៣នោះទៅលួចទ្រព្យនោះបានមក ត្រូវអាបត្តិបារាជិកទាំងអស់គ្នា។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅប្រាប់តដល់ភិក្ខុឈ្មោះនេះ ឲ្យភិក្ខុឈ្មោះនេះឯង ទៅប្រាប់តដល់ភិក្ខុឈ្មោះនេះថា ភិក្ខុឈ្មោះនេះចូរទៅលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើដើម ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់ទី១នោះ ទៅប្រើភិក្ខុដទៃ (គឺអ្នកទទួលបង្គាប់ទី៣វិញ) ខ្លួនអ្នកទទួលបម្រើទី១នោះ ត្រូវអាបត្តិទុក្កដក្នុងខណៈប្រើត។ អ្នកទទួលបង្គាប់
ID: 636774775198914590
ទៅកាន់ទំព័រ៖