ព្រះត្រៃបិដក ភាគ ០១
ទី៣ ទទួលនឹងទៅលួច អ្នកទទួលបង្គាប់ទី៣នោះ ត្រូវអាបត្តិទុក្កដក្នុងខណៈទទួល។ អ្នកទទួលបង្គាប់ទី៣នោះទៅលួចទ្រព្យនោះបានមក អ្នកប្រើដើមមិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកទទួលបង្គាប់ទី១ និងភិក្ខុអ្នកលួចទី៣។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅលួចយកទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដក្នុងខណៈប្រើ។ ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅហើយត្រឡប់មកវិញប្រាប់ថា ខ្ញុំមិនអាចនឹងទៅលួចយកទ្រព្យនោះមកទេ។ ភិក្ខុអ្នកបង្គាប់ ប្រើម្តងទៀតថា លោកអាចលួចយកបានក្នុងពេលណា ចូរលួចទ្រព្យនោះក្នុងពេលនោះចុះ ភិក្ខុអ្នកបង្គាប់នោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់លួចយកទ្រព្យនោះបានមក ត្រូវអាបត្តិបារាជិកទាំងពីរនាក់។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរលួចយកទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកបង្គាប់នោះ លុះដល់បង្គាប់ភិក្ខុនោះហើយ មានសេចក្តីក្តៅក្រហាយស្តាយក្រោយវិញ តែមិនទាន់បានប្រាប់ភិក្ខុនោះថា អ្នកកុំលួចឡើយ ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅលួចទ្រព្យនោះបានមក ត្រូវអាបត្តិបារាជិកទាំងពីរនាក់។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅលួចយកទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកបង្គាប់នោះ ត្រូវអាបត្តិទុក្កដក្នុងខណៈបង្គាប់។ ភិក្ខុអ្នកបង្គាប់នោះ លុះដល់បង្គាប់ភិក្ខុនោះហើយ មានសេចក្តីក្តៅក្រហាយ
ID: 636774775600257546
ទៅកាន់ទំព័រ៖