ព្រះត្រៃបិដក ភាគ ០១
សំគាល់ថា ទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃតិច ប្រមាណលើសពី១មាសក ឬថយពី៥មាសកចុះមក១ មានថេយ្យចិត្តកើតឡើងប្រាកដ១ ញុំាងរបស់នោះឲ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិថុល្លច្ច័យ។ (បើមិនទាន់ញុំាងរបស់នោះឲ្យឃ្លាតចាកទីទេ) ភិក្ខុចាប់ពាល់ ត្រូវអាបត្តិទុក្កដ។ ញុំាងរបស់នោះឲ្យកំរើក ត្រូវអាបត្តិទុក្កដ។ ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិទុក្កដ គឺទ្រព្យដែលអ្នកដទៃហួងហែងរក្សា១ សំគាល់ថា ទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃតិច ប្រមាណ១មាសក ឬថយពី១មាសក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងរបស់នោះឲ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិទុក្កដ។ (សូម្បីមិនទាន់ឲ្យឃ្លាតចាកទី) ភិក្ខុចាប់ពាល់ ក៏ត្រូវអាបត្តិទុក្កដ។ ធ្វើឲ្យកំរើក ក៏ត្រូវអាបត្តិទុក្កដ។
[១២៣] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៦យ៉ាង ត្រូវអាបត្តិបារាជិក គឺមិនបានសំគាល់ថាជារបស់ខ្លួន១ មិនបានកាន់យកដោយវិស្សាសៈ១ មិនបានកាន់យកជារបស់ខ្ចី១ បរិក្ខារមានដំឡៃច្រើន ប្រមាណ៥មាសក ឬលើសពី៥មាសក១
ID: 636774777303534968
ទៅកាន់ទំព័រ៖