ព្រះត្រៃបិដក ភាគ ០១

មាន​ថេយ្យ​ចិត្ត​តាំង​ឡើង​ប្រាកដ១​ ​ញុំា​ងរ​បស់​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី១​ ​ត្រូវអាបត្តិ​បារាជិក​។​ ​(​បើ​មិន​ទាន់​ញុំា​ងរ​បស់​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី​ទេ​)​ ​ភិក្ខុ​ចាប់​ពាល់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ញុំា​ងរ​បស់​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែល​ម្ចាស់​គេ​មិនបាន​ឲ្យ​ដោយ​អាការ៦យ៉ាង​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​គឺ​មិនបាន​សំគាល់​ថា​ជា​របស់​ខ្លួន១​ ​មិនបាន​កាន់​យក​ដោយ​ស្និទ្ធស្នាល១​ ​មិនបាន​កាន់​យក​ជា​របស់​ខ្ចី១​ ​បរិក្ខារ​មាន​ដំ​ឡៃ​តិច​ ​ប្រមាណ​លើស​ពី១មាសក​ ​ឬ​ថយ​ពី៥មាសក​មក១​ ​មាន​ថេយ្យ​ចិត្ត​តាំង​ឡើង​ប្រាកដ១​ ​ញុំាង​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី១​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើមិនទាន់​ឲ្យ​ឃ្លាត​ផុត​ចាកទី​ទេ​)​ ​ភិក្ខុ​ចាប់​ពាល់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​របស់​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែល​ម្ចាស់​របស់​មិនបាន​ឲ្យ​ដោយ​អាការ៦យ៉ាង​ ​ត្រូវអាបត្តិ​ទុក្កដ​ ​គឺ​មិនបាន​សំគាល់​ថា​ជា​របស់​ខ្លួន១​ ​មិនបាន​កាន់​យក​ដោយ​ស្និទ្ធស្នាល១​ ​មិនបាន​កាន់​យក​ជា​របស់​ខ្ចី១​ ​បរិក្ខារ​មាន​ដំ​ឡៃ​តិច​ ​ប្រមាណ១មាសក​ ​ឬ​ថយ​ពី១មាសក​មក១​ ​មាន​ថេយ្យ​ចិត្ត​តាំង​ឡើង​ប្រាកដ១​ ​ញុំាង​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី១​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​បើមិនទាន់​ឲ្យ​ឃ្លាត​ផុត​ចាកទី​ទេ​)​ ​ភិក្ខុ​ចាប់​ពាល់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​របស់​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636774777808033823
ទៅកាន់ទំព័រ៖