ព្រះត្រៃបិដក ភាគ ០១

 [​១២៤​]​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែល​ម្ចាស់​របស់​មិនបាន​ឲ្យ​ដោយ​អាការ៥យ៉ាង​ ​ត្រូវអាបត្តិ​ទុក្កដ​ ​គឺ​ទ្រព្យ​ដែល​អ្នកដទៃ​មិនបាន​ហួងហែង​រក្សា១​ ​សំគាល់​ថា​ជា​ទ្រព្យ​មាន​អ្នកដទៃ​ហួងហែង​រក្សា១​ ​បរិក្ខារ​មាន​ដំ​ឡៃ​ច្រើន​ ​ប្រមាណ៥មាសក​ ​ឬ​លើស​ពី៥មាសក១​ ​មាន​ថេយ្យ​ចិត្ត​តាំង​ឡើង​ប្រាកដ១​ ​ញុំាង​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី១​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​បើមិនទាន់​ឲ្យ​ឃ្លាត​ផុត​ចាកទី​ទេ​)​ ​ភិក្ខុ​ចាប់​ពាល់​ ​ក៏​ត្រូវអាបត្តិ​ទុក្កដ​។​ ​ញុំាង​ទ្រព្យ​នោះ​ឲ្យ​កំរើក​ ​ក៏​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែល​ម្ចាស់​របស់​មិនបាន​ឲ្យ​ដោយ​អាការ៥យ៉ាង​ ​ត្រូវអាបត្តិ​ទុក្កដ​ ​គឺ​ទ្រព្យ​ដែល​អ្នកដទៃ​មិនបាន​ហួងហែង​រក្សា១​ ​សំគាល់​ថា​ទ្រព្យ​មាន​អ្នកដទៃ​ហួងហែង​រក្សា១​ ​បរិក្ខារ​មាន​ដំ​ឡៃ​តិច​ ​ប្រមាណ​លើស​ពី១មាសក​ ​ឬ​ថយ​ពី៥មាសក​ចុះ​មក១​ ​មាន​ថេយ្យ​ចិត្ត​តាំង​ឡើង​ប្រាកដ១​ ​ញុំាង​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី១​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​បើមិនទាន់​ឲ្យ​ឃ្លាត​ផុត​ចាកទី​ទេ​)​ ​ភិក្ខុ​ចាប់​ពាល់​ ​ក៏​ត្រូវអាបត្តិ​ទុក្កដ​។​ ​ញុំាង​ទ្រព្យ​នោះ​ឲ្យ​កំរើក​ ​ក៏​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែល​ម្ចាស់​របស់​មិនបាន​ឲ្យ​ដោយ​អាការ៥យ៉ាង​ ​ត្រូវអាបត្តិ​ទុក្កដ​ ​គឺ​ទ្រព្យ​ដែល​អ្នកដទៃ​មិនបាន​ហួងហែង​រក្សា១​ ​សំគាល់​ថា​ទ្រព្យ​មាន​អ្នកដទៃ​ហួងហែង​រក្សា១​ ​បរិក្ខារ​មាន​ដំ​ឡៃ​តិច​ ​ប្រមាណ១មាសក​ ​ឬ​ថយ​ពី១មាសក​ចុះ​មក១​ ​មាន​ថេយ្យ​ចិត្ត​តាំង​ឡើង​ប្រាកដ១​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636774778176074874
ទៅកាន់ទំព័រ៖