ព្រះត្រៃបិដក ភាគ ០១
៣រូបទៅនិយាយយករបស់អំពីត្រកូលឧបដ្ឋាកនៃភិក្ខុដទៃ តាមពាក្យដែលលោកម្ចាស់ត្រកូលផ្តាំ រឿងភិក្ខុ៣រូបយកកែវមណីរំលងគយ រឿងពួកភិក្ខុដោះជ្រូកជាប់អន្ទាក់លែង រឿងពួកភិក្ខុដោះម្រឹគជាប់អន្ទាក់លែង រឿងពួកភិក្ខុដោះត្រីជាប់លបលែង រឿងភិក្ខុ១រូប លួចប្រមៀលភណ្ឌនៅក្នុងយាន រឿងភិក្ខុ២រូបលួចយកដុំសាច់ រឿងភិក្ខុ២ពួក លួចយកឈើក្បូនរបស់គេ រឿងភិក្ខុ១រូបបំសុកូលយកសម្ពត់សាដករបស់គេ រឿងភិក្ខុ២រូប រើសយកសម្ពត់សាដកអណ្តែតទឹក រឿងភិក្ខុ១រូបលួចផឹកសប្បិ (១) រឿងពួកភិក្ខុចូលដៃគ្នាលួចទ្រព្យគេ ហើយចែកគ្នាមិនពេញ៥មាសកម្នាក់ រឿងភិក្ខុ៤រូបលួចធញ្ញជាតិម្នាក់១ក្តាប់ វេលាក្រុងសាវត្ថីអត់បាយ រឿងភិក្ខុ២ពួកបំសុកូលយកសាច់ដែលសល់អំពីចោរបរិភោគ រឿងភិក្ខុ២រូបលួចស្មៅគេ រឿងភិក្ខុ៧ពួកយកខាទនីយរបស់សង្ឃចែកគ្នាឆាន់ រឿងភិក្ខុ៧ពួកមិនហ៊ានទទួលខាទនីយដែលមនុស្សមិនមែនម្ចាស់ប្រគេន រឿង
(១) ទឹកដោះគោដែលគេចំរាញ់ឲ្យទៅជាខ្លាញ់បែបយ៉ាងរាវៗ។
ID: 636775478271958713
ទៅកាន់ទំព័រ៖