ព្រះត្រៃបិដក ភាគ ០១
ភិក្ខុយកឈើរបស់សង្ឃធ្វើជញ្ជាំងកុដិដោយគិតថាខ្ចី រឿងភិក្ខុលួចទឹកសង្ឃ រឿងភិក្ខុលួចដីស្អិតសង្ឃ រឿងភិក្ខុ២រូបលួចស្មៅយាប្លងរបស់សង្ឃ រឿងភិក្ខុ៧រូបលួចគ្រឿងសេនាសនៈរបស់សង្ឃ រឿងភិក្ខុយកសេនាសនៈសម្រាប់វិហារ មានម្ចាស់ទៅប្រើប្រាស់ ហើយចោល រឿងភិក្ខុ១ពួក ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ចីគ្រឿងសេនាសនៈរបស់គេប្រើប្រាស់បាន រឿងពួកភិក្ខុនីជាសិស្សរបស់ថុល្លនន្ទាភិក្ខុនីក្នុងក្រុងចម្បា និងក្រុងរាជគ្រឹះ ទៅនិយាយយកបបរលាយល្ងច្រឡំដោយសណ្តែកបាយ និងក្បាលទឹកឃ្មុំក្នុងត្រកូលឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី រឿងអជ្ជុកត្ថេរក្នុងក្រុងវេសាលី ចែកមត៌កដល់ក្មួយគហបតី រឿងបិលិន្ទវច្ឆត្ថេរក្នុងក្រុងពារាណសីនាំយកក្មេងពីរនាក់របស់ឧបដ្ឋាក អំពីដៃចោរបានមកដោយឫទ្ធិ រឿងភិក្ខុជាសំឡាញ់នឹងគ្នា២នាក់ ក្នុងក្រុងកោសម្ពីរើសរំងកជ្រូក គិតថានឹងឲ្យដល់ម្ចាស់ រឿងភិក្ខុជាសទ្ធិវិហារិករបស់ទឡ្ហិកត្ថេរក្នុងក្រុងសាគល លួចយកឈ្នួតរបស់គេ។
[១២៧] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ទៅកាន់ទីកន្លែងហាលភណ្ឌៈនៃជាងជ្រលក់ ហើយលួចយកទ្រព្យរបស់ជាងជ្រលក់។
ID: 636775479073464556
ទៅកាន់ទំព័រ៖