ព្រះត្រៃបិដក ភាគ ០១
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់មានដំឡៃច្រើន មានថេយ្យចិត្តគិតលួច ហើយញុំាងសម្ពត់នោះឲ្យឃ្លាតផុតចាកទី។ ភិក្ខុនោះ មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១២៩] សម័យនោះឯង មានភិក្ខុ១រូប អ្នកត្រាច់ទៅបិណ្ឌបាត បានឃើញកំរាលដ៏ប្រសើរមានដំឡៃច្រើន ហើយញុំាងថេយ្យចិត្តឲ្យកើតឡើង។ ភិក្ខុនោះ មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើថេយ្យចិត្តកើតឡើងប៉ុណ្ណោះ អ្នកមិនត្រូវអាបត្តិឡើយ។ សម័យនោះឯង មានភិក្ខុ១រូប អ្នកត្រាច់ទៅបិណ្ឌបាត បានឃើញកំរាលដ៏ប្រសើរមានដំឡៃច្រើន មានថេយ្យចិត្តគិតលួច ហើយចាប់ពាល់។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ។។បេ។ ភិក្ខុមានថេយ្យចិត្ត ធ្វើរបស់នោះឲ្យកំរើក។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិថុល្លច្ច័យ។បេ។
ID: 636775480271603086
ទៅកាន់ទំព័រ៖