ព្រះត្រៃបិដក ភាគ ០១
ភិក្ខុមានថេយ្យចិត្ត ញុំាងរបស់នោះឲ្យឃ្លាតផុតចាកទី។ ភិក្ខុនោះ មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៣០] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យក្នុងវេលាថ្ងៃ ហើយបានធ្វើនិមិត្តសំគាល់ថា អញនឹងលួចយកទ្រព្យនោះក្នុងវេលាយប់។ ភិក្ខុនោះ កាលបើសំគាល់ទ្រព្យនោះបានហើយ ក៏លួចយកទ្រព្យនោះមក។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។បេ។ ភិក្ខុសំគាល់ទ្រព្យនោះបាន (ក្នុងវេលាថ្ងៃហើយ ដល់វេលាយប់) លួចយកទ្រព្យដទៃបានមកវិញ។បេ។ (វេលាថ្ងៃ) សំគាល់ទ្រព្យដទៃទេ (តែដល់វេលាយប់) ត្រឡប់លួចបានទ្រព្យនោះមក ។បេ។ សំគាល់ទ្រព្យដទៃបានហើយ ទៅលួចយកទ្រព្យដទៃបានមក។បេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យក្នុងវេលាថ្ងៃ ហើយបានធ្វើនិមិត្តសំគាល់ថា អញនឹងលួចយកទ្រព្យនោះក្នុងវេលាយប់។ ភិក្ខុនោះ សំគាល់ទ្រព្យនោះបានហើយ
ID: 636775480793042911
ទៅកាន់ទំព័រ៖