ព្រះត្រៃបិដក ភាគ ០១
(វេលាយប់) ត្រឡប់លួចបានទ្រព្យរបស់ខ្លួនមកវិញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ។
[១៣១] សម័យនោះឯង មានភិក្ខុ១រូប ទូលនាំយកទ្រព្យរបស់អ្នកដទៃទៅឲ្យគេ (វេលាកំពុងដើរ) កើតមានថេយ្យចិត្ត ហើយចាប់ពាល់របស់តាំងនៅលើក្បាល។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ។បេ។ ភិក្ខុមានថេយ្យចិត្ត ហើយធ្វើរបស់នោះឲ្យកំរើក។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយដាក់របស់ចុះមកត្រង់-ក។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយចាប់ពាល់ភារៈដែលតាំងនៅលើ-ក។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយធ្វើភារៈ(១) នោះឲ្យកំរើក។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយដាក់ភារៈចុះមកត្រង់ចង្កេះ។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយចាប់ពាល់ភារៈដែលតាំងនៅលើចង្កេះ។ បេ។
(១) បានដល់របស់ដែលគេនាំទៅ ដោយអវយវមានក្បាលជាដើម គឺទ្រនូល ឬអម្រែក។
ID: 636775481370035913
ទៅកាន់ទំព័រ៖