ព្រះត្រៃបិដក ភាគ ០១

សម័យ​នោះ​ ​មាន​ភិក្ខុ១រូប​ ​ទុកដាក់​ចីវរ​លើ​តាំង​។​បេ​។​ ​ទុក​ដា​ក់​សម្ព​ត់​និសីទន​លើ​តាំង​។​បេ​។​ ​ទុកដាក់​បាត្រ​ក្រោម​តាំង​ ​ហើយ​ចូល​ទៅកាន់​វិហារ​។​ ​មាន​ភិក្ខុ​ឯទៀត​ទុកដាក់​បាត្រ​នោះ​ដោយ​គិតថា​ ​កុំ​ឲ្យ​បាត្រ​នេះ​បាត់​ទៅ​ឡើយ​។​ ​ភិក្ខុ​ម្ចាស់​បាត្រ​នោះ​ ​ចេញពី​វិហារ​ ​ហើយ​ទៅ​សួរ​ភិក្ខុ​នោះ​ថា​ ​អាវុសោ​ ​បាត្រ​របស់ខ្ញុំ​ ​លោក​ណា​លួច​យក​ទៅ​។​ ​ភិក្ខុ​នោះ​ពោលតប​យ៉ាងនេះ​ថា​ ​(​បាត្រ​របស់​លោក​)​ ​យើង​លួច​យក​ហើយ​។​ ​ភិក្ខុ​ម្ចាស់​បាត្រ​ ​ចោទប្រកាន់​ភិក្ខុ​នោះ​ថា​ ​លោក​មិនមែន​ជា​សមណៈ​ទេ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​បើ​ត្រឹមតែ​ពោល​ពាក្យ​ទេ​ ​មិន​ត្រូវអាបត្តិ​អ្វី​ឡើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុនី១រូប​ ​ហាល​ចីវរ​នឹង​របង​ ​ហើយ​ចូល​ទៅកាន់​វិហារ​។​ ​មាន​ភិក្ខុនី​ឯទៀត​ទុកដាក់​ចីវរ​នោះ​ដោយ​គិតថា​ ​កុំ​ឲ្យ​ចីវរ​នេះ​បាត់​ទៅ​ឡើយ​។​ ​ភិក្ខុនី​ជា​ម្ចាស់​ចីវរ​នោះ​ចេញពី​វិហារ​ទៅ​ ​ហើយ​សួរ​ភិក្ខុនី​នោះ​ថា​ ​នាង​ ​ចីវរ​របស់ខ្ញុំ​ ​អ្នកណា​លួច​យក​បាត់​ទៅ​។​ ​ភិក្ខុនី​នោះ​ពោលតប​យ៉ាងនេះ​ថា​ ​(​ចីវរ​នាង​)​ ​យើង​លួច​យក​ហើយ​។​ ​ភិក្ខុនី​ម្ចាស់​ចីវរ​នោះ​ ​ចោទប្រកាន់​ភិក្ខុនី​នោះ​ថា​ ​នាង​មិនមែន​ជាស​មណី​ទេ​។​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636775482826979245
ទៅកាន់ទំព័រ៖