ព្រះត្រៃបិដក ភាគ ០១
ភិក្ខុនីនោះមានសេចក្តីសង្ស័យ។ ទើបភិក្ខុនីនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយបានប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយបានក្រាបទូលសចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើត្រឹមតែពោលពាក្យទេ (ភិក្ខុនីនេះ) មិនត្រូវអាបត្តិអ្វីឡើយ។
[១៣៣] សម័យនោះឯង មានភិក្ខុ១រូប ឃើញសម្ពត់សាដកប៉ើងទៅដោយខ្យល់កំបុតត្បូង ក៏បានរើសយក ដោយគិតថា អញនឹងឲ្យដល់ជនទាំងឡាយជាម្ចាស់សម្ពត់។ ពួកម្ចាស់សម្ពត់ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គគ្មានថេយ្យចិត្តគិតលួចទេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនមានថេយ្យចិត្ត ឥតមានអាបត្តិអ្វីឡើយ។ សម័យនោះឯង មានភិក្ខុ១រូប មានថេយ្យចិត្ត ហើយបានរើសយកឈ្នួតក្បាលរបស់គេដែលប៉ើងទៅដោយខ្យល់កំបុតត្បូង ដោយគិតថា ក្រែងម្ចាស់របស់ទាំងឡាយឃើញមុន (ហើយយកទៅ)។ ពួកម្ចាស់របស់ចោទ
ID: 636775483486076943
ទៅកាន់ទំព័រ៖