ព្រះត្រៃបិដក ភាគ ០១
[១៣៥] សម័យនោះឯង មានភិក្ខុ១រូប កាលគេកំពុងចែកចីវរដើម្បីសង្ឃ មានថេយ្យចិត្តគិតលួច ហើយបានផ្លាស់ស្លាកខ្លួន លួចយកចីវរភិក្ខុដទៃ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៣៦] សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ សំគាល់ស្បង់របស់ភិក្ខុដទៃថា ជារបស់ខ្លួន ហើយស្លៀកក្នុងរោងភ្លើង។ គ្រានោះឯង ភិក្ខុម្ចាស់ស្បង់នោះ បានសួរព្រះអានន្ទដ៏មានអាយុយ៉ាងនេះថា ម្នាលអាវុសោអានន្ទ ហេតុអ្វីបានជាលោកស្លៀកស្បង់របស់ខ្ញុំ។ ព្រះអានន្ទនិយាយតបថា អាវុសោ ខ្ញុំសំគាល់ថាជារបស់ខ្ញុំ។ ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុអ្នកកាន់យកដោយសំគាល់ថា ជារបស់ខ្លួនទេ។
[១៣៧] សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ចុះចាកភ្នំគិជ្ឈកូដ បានឃើញរំពាសត្វសីហ ហើយយកមកចំអិនចែកគ្នាឆាន់។ ភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការឆាន់រំពាសត្វសីហ មិនត្រូវអាបត្តិឡើយ។ សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ចុះ
ID: 636775485476500789
ទៅកាន់ទំព័រ៖