ព្រះត្រៃបិដក ភាគ ០១

អំពី​ភ្នំ​គិជ្ឈកូដ​ ​ហើយ​បានឃើញ​រំពា​សត្វ​ខ្លាធំ​។​បេ​។​ ​ឃើញ​រំពា​សត្វ​ខ្លាដំបង​។​បេ​។​ ​ឃើញ​រំពា​សត្វ​ខ្លារខិន​(​១​)​ ​។​បេ​។​ ​ឃើញ​រំពា​សត្វ​ឆ្កែព្រៃ​ ​ហើយ​នាំគ្នា​យក​មក​ចំអិន​បរិភោគ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុជា​របស់​សត្វតិរច្ឆាន​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​
 [​១៣៨​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​កាល​គេ​កំពុង​ចែក​បាយ​ដល់​សង្ឃ​ ​ខ្លួន​និយាយ​ថា​ ​លោក​ចូរ​ឲ្យ១ចំណែក​ទៀត​ដើម្បី​ភិក្ខុ​ដទៃ​ ​ថា​ដូច្នោះ​ហើយ​ ​ក៏​កាន់​យក​បាយ​ដោយ​ឥតមាន​មូល​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ដឹងខ្លួន​ហើយ​ពោល​ពាក្យ​កុហក​ប៉ុណ្ណោះ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​កាល​គេ​កំពុង​ចែក​ខាទនីយាហារ​ដល់​សង្ឃ​ ​។​បេ​។​ ​កាល​គេ​កំពុង​ចែក​នំ​ដល់​សង្ឃ​ ​។​បេ​។​ ​កាល​គេ​កំពុង​ចែក​អំពៅ​ដល់​សង្ឃ​ ​។​បេ​។​ ​កាល​គេ​កំពុង​ចែក​ផ្លែ​ទន្លាប់​ដល់​សង្ឃ​ ​បាន​ពោល​ថា​ ​លោក​ចូរ​ឲ្យ១ចំណែក​ដើម្បី​ភិក្ខុ​ឯទៀត​ផង​ ​ថា​ដូច្នោះ​ហើយក៏​កាន់​យក​ចំណែក​នោះ​ដោយ​ឥតមាន​មូល​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​
(១) ប្រែថា ឆ្កែព្រៃក៏បាន
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636775486729742470
ទៅកាន់ទំព័រ៖