ព្រះត្រៃបិដក ភាគ ០១

 [​១៤២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​មាន​ថេយ្យ​ចិត្ត​ហើយ​លួច​យក​ពូក​របស់​សង្ឃ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​១៤៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​មាន​ថេយ្យ​ចិត្ត​ហើយ​លួច​យក​ចីវរ​ដែល​ពាក់​លើ​ខ្សែស្បៀង​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​១៤៤​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​លួច​យក​ចីវរ​ក្នុង​វិហារ​ ​ហើយ​គិតថា​ ​កាល​អញ​ចេញ​អំពី​វិហារ​នេះ​ទៅ​ ​អញ​នឹង​ត្រូវអាបត្តិ​បារាជិក​មិនខាន​ ​ហើយ​ពុំ​បាន​ចេញ​អំពី​វិហារ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​នោះ​គប្បី​ចេញទៅ​ក្តី​ ​មិន​គប្បី​ចេញទៅ​ក្តី​ ​គង់តែ​ត្រូវអាបត្តិ​បារាជិក​ដែរ​។​ ​
 [​១៤៥​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ២រូប​ ​ជា​សំឡាញ់​នឹងគ្នា​ ​ភិក្ខុ១រូប​ចូល​ទៅកាន់​ស្រុក​ដើម្បី​បិណ្ឌបាត​ ​ឯ​ភិក្ខុ​ទី២​ ​កាល​គេ​ចែក​ខាទនីយាហារ​ដល់​សង្ឃ​ ​ក៏បាន​កាន់​យក​ចំណែក​របស់​ភិក្ខុ​ជា​សំឡាញ់​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636775488633191341
ទៅកាន់ទំព័រ៖