ព្រះត្រៃបិដក ភាគ ០១
ហើយបរិភោគដោយសេចក្តីស្និទ្ធស្នាលនឹងគ្នា។ ភិក្ខុសំឡាញ់នោះដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គកាន់យកដោយស្និទ្ធស្នាលនឹងគ្នា។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើកាន់យកដោយសេចក្តីស្និទ្ធស្នាលដូច្នោះ អ្នកមិនត្រូវអាបត្តិឡើយ។
[១៤៦] សម័យនោះឯង ភិក្ខុច្រើនរូបធ្វើនូវចីវរកម្ម។ កាលគេចែកខាទនីយាហារដល់សង្ឃ ខាទនីយាហារជាចំណែករបស់ភិក្ខុទាំងអស់នោះ គេក៏បាននាំយកទៅទុកដាក់១កន្លែងហើយ។ មានភិក្ខុ១រូប សំគាល់ចំណែករបស់ភិក្ខុឯទៀត ថាជារបស់ខ្លួន ហើយឆាន់អស់ទៅ។ ភិក្ខុម្ចាស់របស់ដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់ខ្លួន។ សម័យនោះឯង ភិក្ខុច្រើនរូបធ្វើនូវចីវរកម្ម។ កាលគេចែកខាទនីយាហារដល់សង្ឃ ភិក្ខុយកបាត្រភិក្ខុឯទៀតមកទទួលយកចំណែក
ID: 636775489265887530
ទៅកាន់ទំព័រ៖