ព្រះត្រៃបិដក ភាគ ០១
របស់ភិក្ខុឯទៀត ហើយយកទៅទុក។ ភិក្ខុម្ចាស់បាត្រសំគាល់ថាជារបស់ខ្លួន ហើយឆាន់អស់ទៅ។ ភិក្ខុនោះដឹងហើយ ចោទប្រកាន់ភិក្ខុម្ចាស់បាត្រនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់ខ្លួន។
[១៤៧] សម័យនោះឯង ពួកចោរលួចស្វាយ បេះផ្លែស្វាយបាន ហើយវេចជាសំពាយ ស្ពាយដើរទៅ។ ពួកមនុស្សជាម្ចាស់ស្វាយនាំគ្នាដេញតាមចោរអម្បាលនោះ។ ពួកចោរឃើញម្ចាស់ស្វាយទាំងឡាយដេញតាម ក៏ទំលាក់សំពាយស្វាយរត់ចោលទៅ។ ភិក្ខុទាំងឡាយសំគាល់សំពាយស្វាយនោះ ថាជារបស់បំសុកូល ហើយទស់ឆាន់ទៅ។ ពួកម្ចាស់ស្វាយចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមានចិត្តគិតដូចម្តេច។ ភិក្ខុទាំងឡាយនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយសំគាល់ថាជារបស់បំសុកូល។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
ID: 636775489912634521
ទៅកាន់ទំព័រ៖