ព្រះត្រៃបិដក ភាគ ០១
អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូលឡើយ។ សម័យនោះឯង ពួកចោរលួចព្រីង។បេ។ ពួកចោរលួចខ្នុរសំឡ។បេ។ ពួកចោរលួចខ្នុរណាំង។បេ។ ពួកចោរលួចត្នោតទុំ។បេ។ ពួកចោរលួចអំពៅ។បេ។ ពួកចោរលួចផ្លែទន្លាប់ នាំគ្នាលួចបេះផ្លែទន្លាប់ទាំងឡាយ បានហើយវេចជាសំពាយ ស្ពាយដើរទៅ។ ពួកម្ចាស់ទន្លាប់ដេញតាមពួកចោរអម្បាលនោះ។ ចោរទាំងឡាយឃើញពួកម្ចាស់ទន្លាប់ហើយ ទំលាក់សំពាយចោល រត់ទៅ។ ភិក្ខុទាំងឡាយឃើញ សំគាល់នូវសំពាយនោះ ថាជារបស់បំសុកូល ហើយនាំគ្នាទស់ឆាន់ទៅ។ ពួកជនជាម្ចាស់នាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ។ ភិក្ខុអម្បាលនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូលឡើយ។
[១៤៨] សម័យនោះឯង ពួកចោរលួចស្វាយ បេះផ្លែស្វាយបាន ហើយវេចជាសំពាយ ស្ពាយដើរទៅ។ ពួកម្ចាស់ស្វាយដេញតាមចោរទាំងអម្បាលនោះ។ ចោរទាំងឡាយឃើញពួកម្ចាស់ស្វាយហើយ ទំលាក់សំពាយចោល រត់ទៅ។ ភិក្ខុទាំងឡាយមានថេយ្យចិត្តគិតថា ក្រែងម្ចាស់ស្វាយគេឃើញមុន ទើបនាំគ្នាឆាន់អស់ទៅ។ ពួកម្ចាស់ស្វាយ
ID: 636775490390541856
ទៅកាន់ទំព័រ៖