ព្រះត្រៃបិដក ភាគ ០១

នាំគ្នា​ចោទប្រកាន់​ពួក​ភិក្ខុ​អម្បាល​នោះ​ថា​ ​លោក​ទាំងឡាយ​មិនមែន​ជា​សមណៈ​ទេ​។​ ​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ចោរលួច​ព្រីង​។​បេ​។​ ​ពួក​ចោរលួច​ខ្នុរសំឡ​។​បេ​។​ ​ពួក​ចោរលួច​ផ្លែ​ខ្នុរណាំង​។​បេ​។​ ​ពួក​ចោរលួច​ផ្លែ​ត្នោត​ទុំ​។​បេ​។​ ​ពួក​ចោរលួច​អំពៅ​។​បេ​។​ ​ពួក​ចោរលួច​ផ្លែ​ទន្លាប់​ ​លួច​បេះ​ផ្លែ​ទន្លាប់​ទាំងឡាយ​បាន​ ​ហើយ​វេច​ជា​សំពាយ​ ​ស្ពាយ​ដើរទៅ​។​ ​ម្ចាស់​ទន្លាប់​ទាំងឡាយ​ដេញ​តាម​ពួក​ចោរ​អម្បាល​នោះ​។​ ​ចោរ​ទាំងឡាយ​ឃើញ​ម្ចាស់​ទន្លាប់​ហើយ​ ​ទំលាក់​សំពាយ​ចោល​ ​ហើយ​រត់​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​ក្រែង​ម្ចាស់​ទន្លាប់​ទាំងឡាយ​គេ​មកឃើញ​មុន​ ​ទើប​នាំគ្នា​ឆាន់​អស់​ទៅ​។​ ​ម្ចាស់​ទន្លាប់​ទាំងឡាយ​នាំគ្នា​ចោទប្រកាន់​ភិក្ខុ​អម្បាល​នោះ​ថា​ ​លោក​ទាំងឡាយ​មិនមែន​ជា​សមណៈ​ទេ​។​ ​ភិក្ខុ​អម្បាល​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​១៤៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​មាន​ថេយ្យ​ចិត្ត​លួច​យក​ស្វាយ​របស់​សង្ឃ​។​បេ​។​ ​លួច​យក​ព្រីង​របស់​សង្ឃ​។​បេ​។​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636775490794544964
ទៅកាន់ទំព័រ៖