ព្រះត្រៃបិដក ភាគ ០១
ភិក្ខុអ្នកជិតដិតនឹងត្រកូលដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ តែភិក្ខុកុំគប្បីពោលថា អ្នកផ្តាំខ្ញុំហើយ ខ្ញុំនឹងប្រាប់ដូច្នេះ តែភិក្ខុណាពោល ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ។ ភិក្ខុឯទៀតបាននិយាយពាក្យនេះនឹងភិក្ខុនោះថា អាវុសោ ខ្ញុំផ្តាំហើយ លោកប្រាប់ត្រកូលឧបដ្ឋាករបស់ខ្ញុំចុះ។ ភិក្ខុនោះទៅហើយ ឲ្យត្រកូលឧបដ្ឋាកនោះយកសម្ពត់សាដក១គូមក ហើយប្រើប្រាស់សម្ពត់សាដក១ដោយខ្លួនឯង រួចឲ្យសម្ពត់សាដក១ដល់ភិក្ខុអ្នកជិតដិតនឹងត្រកូលនោះ។ ភិក្ខុនោះដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ តែភិក្ខុកុំគប្បីពោលថា លោកខ្ញុំផ្តាំហើយ ប្រាប់ចុះដូច្នេះ តែភិក្ខុណាពោល ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ ហើយបាននិយាយពាក្យនេះនឹងភិក្ខុឯទៀតថា អាវុសោ លោកផ្តាំនឹងខ្ញុំហើយ ខ្ញុំនឹងប្រាប់ត្រកូលឧបដ្ឋាករបស់លោក។ ឯភិក្ខុនោះ
ID: 636775492184614471
ទៅកាន់ទំព័រ៖