ព្រះត្រៃបិដក ភាគ ០១

ក៏បាន​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​បាន​ផ្តាំ​នឹង​លោក​ហើយ​ ​លោក​ប្រាប់​ចុះ​។​ ​ភិក្ខុ​នោះ​ទៅ​ហើយ​ ​ឲ្យ​ត្រកូល​ឧបដ្ឋាក​នោះ​យក​សប្បិ១អា​ឡ្ហ​កៈ​(​១​)​ ​ស្ករ​ ​អំពៅ១គុលៈ​(​២​)​ ​អង្ករ១ទោ​ណៈ​(​៣​)​ ​មក​ហើយ​ ​បរិភោគ​ដោយខ្លួនឯង​។​ ​ភិក្ខុ​អ្នក​ជិតដិត​នឹង​ត្រកូល​នោះ​ដឹង​ហើយ​ ​ចោទប្រកាន់​ភិក្ខុ​នោះ​ថា​ ​លោក​មិនមែន​ជា​សមណៈ​ទេ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែ​ភិក្ខុ​កុំ​គប្បី​ពោល​ថា​ ​លោក​ផ្តាំ​នឹង​ខ្ញុំ​ហើយ​ ​ខ្ញុំ​នឹង​ប្រាប់​ដូច្នេះ​ ​ម្យ៉ាងទៀត​ ​កុំ​គប្បី​ពោល​ថា​ ​ខ្ញុំ​ផ្តាំ​នឹង​លោក​ហើយ​ ​លោក​ប្រាប់​ចុះ​ ​តែ​ភិក្ខុ​ណា​ពោល​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១៥២​]​ ​សម័យ​នោះ​ឯង​ ​បុរស​ម្នាក់​នាំ​យក​កែវមណី​មាន​ដំ​ឡៃ​ច្រើន​ ​ហើយ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ជាមួយនឹង​ភិក្ខុ​ឯទៀត​។​ ​លំដាប់នោះ​ ​បុរស​នោះ​ឃើញ​ទី​គយ​ហើយ​ ​ដាក់​កែវមណី​ក្នុង​ថង់យាម​របស់​ភិក្ខុ​នោះ​ ​ៗ​ឥត​ដឹង​ឡើយ​ ​លុះ​កន្លង​ផុត​ទី​គយ​ហើយ​ ​ក៏​យក​កែវមណី​ពី​ថង់យាម​មកវិញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​គិត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​មិន​
​(​១​)​ ​មាត្រា​វាល់​ក្នុង​ដែន​មគធៈ​ ​៤នាឡិ​ជា​ ​១អា​ឡ្ហ​កៈ​។​ ​(​២​)​ ​ទម្ងន់២០ដំ​ឡឹង​។​ ​(​៣​)​ ​គ្រឿង​វាល់​ ​៤អា​ឡ្ហ​កៈ​ ​ត្រូវជា១ទោ​ណៈ​។​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636775493983087338
ទៅកាន់ទំព័រ៖