ព្រះត្រៃបិដក ភាគ ០១

ភិក្ខុ​នោះ​យក​កែវមណី​នោះ​ ​រំលង​ទី​គយ​ទៅ​ក្នុង​កាលនោះ​ឯង​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​១៥៣​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ដោះលែង​ជ្រូក​ជាប់អន្ទាក់​ ​ដោយ​សេចក្តី​ករុណា​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​គិត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​ប្រាថ្នា​ដោយ​សេចក្តី​ករុណា​ ​(​ហើយ​ដោះលែង​ទៅ​)​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​អ្នកមាន​សេចក្តី​ប្រាថ្នា​ដោយ​សេចក្តី​ករុណា​ទេ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ឃើញ​ជ្រូក​ជាប់អន្ទាក់​ ​ក៏​មាន​ថេយ្យ​ចិត្តគិត​ថា​ ​ក្រែង​ពួក​ម្ចាស់​គេ​ឃើញមុន​ ​ហើយ​ដោះលែង​ជ្រូក​នោះ​ទៅ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ដោះលែង​សត្វ​ម្រឹគ​ជាប់អន្ទាក់​ ​ដោយ​សេចក្តី​ករុណា​។​បេ​។​ ​ភិក្ខុ​ឃើញ​ម្រឹគ​ជាប់អន្ទាក់​ ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​ក្រែង​ពួក​ម្ចាស់​គេ​ឃើញមុន​ ​ហើយ​ដោះលែង​ម្រឹគ​នោះ​ទៅ​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636775494793843711
ទៅកាន់ទំព័រ៖