ព្រះត្រៃបិដក ភាគ ០១
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ។
[១៥៧] សម័យនោះឯង មានបុរសគង្វាលគោម្នាក់ ពាក់សម្ពត់សាដកនឹងដើមឈើ ហើយក៏ដើរទៅបន្ទោឧច្ចារៈ។ ភិក្ខុ១រូបសំគាល់ថាជារបស់បំសុកូល ហើយក៏កាន់យកទៅ។ គ្រានោះ បុរសគង្វាលគោនោះចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូល។
[១៥៨] សម័យនោះឯង កាលភិក្ខុ១រូបកំពុងឆ្លងស្ទឹង សម្ពត់សាដកក៏របូតអំពីដៃជាងជ្រលក់ទាំងឡាយ ហើយទៅជាប់នឹងជើងភិក្ខុ។ ភិក្ខុនោះបានកាន់យកសម្ពត់សាដកនោះដោយគិតថា អញនឹងឲ្យដល់ម្ចាស់ទាំងឡាយ។ ពួកម្ចាស់សម្ពត់សាដកក៏នាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុដែលមិនមានថេយ្យចិត្ត។ សម័យនោះឯង កាលភិក្ខុ១រូបកំពុងឆ្លងស្ទឹង សម្ពត់សាដករបូតអំពីដៃនៃជាងជ្រលក់ទាំងឡាយ ហើយរសាត់ទៅ
ID: 636775496398975519
ទៅកាន់ទំព័រ៖