ព្រះត្រៃបិដក ភាគ ០១

ជាប់នឹង​ជើង​ភិក្ខុ​។​ ​ភិក្ខុ​នោះ​ ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​ក្រែង​ពួក​ម្ចាស់​សម្ព​ត់​សាដក​ឃើញមុន​ ​ហើយក៏​កាន់​យក​ទៅ​។​ ​ម្ចាស់​សម្ព​ត់​សាដក​ទាំងឡាយ​នាំគ្នា​ចោទប្រកាន់​ភិក្ខុ​នោះ​ថា​ ​លោក​មិនមែន​ជា​សមណៈ​ទេ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​១៥៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​បានឃើញ​ឆ្នាំង​ដាក់​សប្បិ​ ​ហើយ​បាន​ឆាន់​បន្តិច​ៗ​ម្តង​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​ទុក្កដ​។​ ​
 [​១៦០​]​ ​កាលណោះ​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​បាន​និយាយ​បបួលគ្នា​ថា​ ​យើង​ទាំងឡាយ​នឹង​ទៅ​លួច​ទ្រព្យ​ ​ហើយ​នាំគ្នា​ទៅ​។​ ​ភិក្ខុ១រូប​លួច​ទ្រព្យ​បាន​មក​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បាន​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​ពួក​យើង​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​លោក​ណា​លួច​បាន​មក​ ​លោក​នោះ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ទាំងឡាយ​នាំគ្នា​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​កាលណោះ​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​បបួលគ្នា​លួច​ទ្រព្យ​បាន​មក​ហើយ​ ​ក៏​ចែក​គ្នា​។​ ​កាលដែល​ភិក្ខុ​អម្បាល​នោះ​កំពុង​ចែក​គ្នា​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636775497020371061
ទៅកាន់ទំព័រ៖