ព្រះត្រៃបិដក ភាគ ០១

ថា​ ​លោក​ទាំងឡាយ​មិនមែន​ជា​សមណៈ​ទេ​។​ ​ភិក្ខុ​អម្បាល​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​សំគាល់​ថា​ជា​របស់​បំសុកូល​។​ ​សម័យ​នោះ​ ​ពួក​ចោរ​សម្លាប់​ជ្រូក​ ​ស៊ីសាច់​ ​ហើយ​ទុកដាក់​សាច់​ដ៏​សេសសល់​ក្នុង​ព្រៃ​អន្ធ​វន​ ​ទៀប​ក្រុង​សាវត្ថី​ ​ហើយ​នាំគ្នា​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​សំគាល់​ថា​ជា​របស់​បំសុកូល​ ​ហើយ​នាំគ្នា​កាន់​យក​សាច់​នោះ​មក​ឆាន់​ទៅ​។​ ​ពួក​ចោរ​នាំគ្នា​ចោទប្រកាន់​ភិក្ខុ​អម្បាល​នោះ​ថា​ ​លោក​ទាំងឡាយ​មិនមែន​ជា​សមណៈ​ទេ​។​ ​ភិក្ខុ​អម្បាល​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​សំគាល់​ថា​ជា​របស់​បំសុកូល​។​ ​
 [​១៦៣​]​ ​កាលណោះ​ ​ភិក្ខុ១រូប​ទៅកាន់​ស្រែ​ស្មៅ​ ​(​ចម្ការ​ស្មៅ​)​ ​មាន​ថេយ្យ​ចិត្ត​ ​ហើយ​បាន​លួច​យក​ស្មៅ​ដែលគេ​ច្រូត​ទុក​ ​មាន​ដំ​ឡៃ៥មាសក​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​១៦៤​]​ ​សម័យ​នោះ​ ​ភិក្ខុ១រូប​ទៅកាន់​ស្រែ​ស្មៅ​ ​មាន​ថេយ្យ​ចិត្ត​ ​ហើយ​លួច​ច្រូត​យក​ស្មៅ​គេ​មាន​ដំ​ឡៃ៥មាសក​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636775498160546275
ទៅកាន់ទំព័រ៖