ព្រះត្រៃបិដក ភាគ ០១
[១៦៦] សម័យនោះ ពួកមនុស្សអ្នករក្សាស្វាយ នាំគ្នាប្រគេនផ្លែស្វាយដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយសង្ស័យមិនមានទទួល ដោយគិតថា មនុស្សអម្បាលនេះ ជាឥស្សរៈត្រឹមតែរក្សាថែទាំប៉ុណ្ណោះ មនុស្សអម្បាលនេះ មិនជាឥស្សរៈដើម្បីនឹងឲ្យបានទេ។ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើទានដែលបុគ្គលអ្នករក្សាគេឲ្យហើយ (ភិក្ខុអ្នកទទួល) មិនត្រូវអាបត្តិឡើយ។ សម័យនោះឯង មនុស្សអ្នករក្សាព្រីងទាំងឡាយ។បេ។ អ្នករក្សាខ្នុរសំឡទាំងឡាយ។បេ។ អ្នករក្សាខ្នុរណាំងទាំងឡាយ។បេ។ អ្នករក្សាផ្លែត្នោតទុំទាំងឡាយ។បេ។ អ្នករក្សាអំពៅទាំងឡាយ។បេ។ អ្នករក្សាផ្លែទន្លាប់ទាំងឡាយ បានប្រគេនផ្លែទន្លាប់ទាំងឡាយដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយសង្ស័យមិនហ៊ានទទួល ដោយគិតថា មនុស្សអម្បាលនេះ ជាឥស្សរៈត្រឹមតែរក្សាប៉ុណ្ណោះ មនុស្សអម្បាលនេះ មិនជាឥស្សរៈដើម្បីនឹងឲ្យទេ។ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុ ព្រោះទានដែលអ្នកថែរក្សាឲ្យនោះទេ។
[១៦៧] សម័យនោះ ភិក្ខុ១រូបខ្ចីឈើរបស់សង្ឃយកទៅឧបត្ថម្ភ (ជួសជុល) ជញ្ជាំងវិហាររបស់ខ្លួន។ ភិក្ខុទាំងឡាយនាំគ្នាចោទប្រកាន់ភិក្ខុ
ID: 636775499703774543
ទៅកាន់ទំព័រ៖