ព្រះត្រៃបិដក ភាគ ០១
នោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គតាំងចិត្តថាជារបស់ខ្ចី។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើកាន់យកជារបស់ខ្ចីដូច្នោះ អ្នកមិនមានអាបត្តិឡើយ។
[១៦៨] សម័យនោះ ភិក្ខុ១រូប មានថេយ្យចិត្ត ហើយបានលួចយកទឹករបស់សង្ឃ។បេ។ មានថេយ្យចិត្ត ហើយបានលួចយកដីរបស់សង្ឃ។បេ។ មានថេយ្យចិត្ត ហើយបានលួចយកស្មៅយាប្លងរបស់សង្ឃ។បេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្ត ហើយលួចដុតស្មៅយាប្លងរបស់សង្ឃ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ។
[១៦៩] សម័យនោះ ភិក្ខុ១រូប មានថេយ្យចិត្ត ហើយលួចយកគ្រែរបស់សង្ឃ។ សេចក្តីសង្ស័យមានដល់ភិក្ខុនោះ។បេ។
ID: 636775500262756515
ទៅកាន់ទំព័រ៖