ព្រះត្រៃបិដក ភាគ ០១

ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​មាន​ថេយ្យ​ចិត្ត​ ​ហើយ​លួច​យក​តាំងរបស់​សង្ឃ​។​បេ​។​ ​ពូក​របស់​សង្ឃ​ ​។​បេ​។​ ​ខ្នើយ​របស់​សង្ឃ​។​បេ​។​ ​សន្ទះទ្វារ​របស់​សង្ឃ​។​បេ​។​ ​សន្ទះ​បង្អួច​របស់​សង្ឃ​។​បេ​។​ ​ឈើ​បង្កង់​របស់​សង្ឃ​។​ ​សេចក្តី​សង្ស័យ​មានដល់​ភិក្ខុ​នោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​១៧០​]​ ​សម័យ​នោះ​ ​ភិក្ខុ​ទាំងឡាយ​យក​សេនាសនៈ​របស់​ឧបាសក​ម្នាក់​ ​ដែលគេ​ទុកជា​របស់​សម្រាប់​ប្រើប្រាស់​ក្នុង​វត្ត​ ​ទៅ​ប្រើប្រាស់​ក្នុង​ទី​ដទៃ​។​ ​គ្រានោះ​ ​ឧបាសក​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ដ៏​ចំរើន​ទាំងឡាយ​មិន​សមនឹង​មក​យក​របស់​គេ​សំរាប់​ទុក​ប្រើប្រាស់​ក្នុង​ ​ទី​ដទៃ​ ​ទៅ​ប្រើប្រាស់​ក្នុង​ទី​ដទៃ​វិញ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រឿង​ប្រើប្រាស់​របស់​គេ​ក្នុង​ទី​ដទៃ​ ​ភិក្ខុ​មិន​គប្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ទី​ដទៃ​ទេ​ ​តែ​ភិក្ខុ​ណាយ​ក​ទៅ​ប្រើប្រាស់​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ ​ភិក្ខុ​ទាំងឡាយ​ប្រុងនឹង​នាំ​យក​អាសនៈ​សំរាប់​អង្គុយ​ក្នុង​រោង​ឧបោសថ​ ​តែ​មាន​សេចក្តី​សង្ស័យ​ ​មិន​ហ៊ាន​នាំ​យក​ទៅ​ ​ហើយក៏​អង្គុយ​ផ្ទាល់​លើ​ផែនដី​។​ ​ខ្លួន​ក្តី​ ​ចីវរ​ក្តី​ ​ក៏​ប្រឡាក់​ទៅ​ដោយ​ធូលី​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636775500664869514
ទៅកាន់ទំព័រ៖