ព្រះត្រៃបិដក ភាគ ០១

ភិក្ខុ​ទាំងឡាយ​យក​សេចក្តី​នុ៎ះ​ក្រាបបង្គំទូល​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​អ្នក​ទាំងឡាយ​ខ្ចី​របស់​ទាំ​នោះ​ទៅ​ប្រើប្រាស់​បាន​។​ ​
 [​១៧១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី១រូប​ ​ជា​សិស្ស​របស់​ថុល្ល​នន្ទា​ភិក្ខុនី​នៅក្នុង​ក្រុង​ចម្បា​ ​ទៅកាន់​ត្រកូល​ជា​ឧបដ្ឋាក​របស់​ថុល្ល​នន្ទា​ភិក្ខុនី​ ​ហើយ​បង្គាប់​ត្រកូល​នោះ​ថា​ ​ថុល្ល​នន្ទា​ភិក្ខុនី​ជា​ម្ចាស់​ ​ចង់​ឆាន់​បបរ​ដែល​លាយ​សណ្តែក​និង​ល្ង​ ​ហើយក៏​យក​ទៅ​បរិភោគ​ដោយខ្លួនឯង​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​នោះ​ដឹង​ហើយ​ ​ចោទប្រកាន់​សិស្ស​នោះ​ថា​ ​នាង​ឯង​មិនមែន​ជាស​មណី​ទេ​។​ ​ភិក្ខុនី​នោះ​មាន​សេចក្តី​សង្ស័យ​។​ ​ទើប​ភិក្ខុនី​នោះ​នាំ​យក​រឿង​នុ៎ះ​ទៅ​ដំណាល​ប្រាប់ភិក្ខុ​នី​ទាំងឡាយ​។​ ​ពួក​ភិក្ខុនី​នាំ​យក​រឿង​នុ៎ះ​ទៅ​ប្រាប់​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​នាំ​យក​រឿង​នុ៎ះ​ទៅ​ក្រាបទូល​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​នោះ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ដឹងខ្លួន​ហើយ​ពោល​ពាក្យ​កុហក​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី១រូប​ជា​សិស្ស​ថុល្ល​នន្ទា​ភិក្ខុនី​នៅក្នុង​ក្រុង​រាជគ្រឹះ​ ​ទៅកាន់​ត្រកូល​ជា​ឧបដ្ឋាក​របស់​ថុល្ល​នន្ទា​ភិក្ខុនី​ ​ហើយ​បង្គាប់​ត្រកូល​នោះ​ថា​ ​ថុល្ល​នន្ទា​ភិក្ខុនី​ជា​ម្ចាស់​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636775501124065779
ទៅកាន់ទំព័រ៖