ព្រះត្រៃបិដក ភាគ ០១

ចង់​ឆាន់​នំ​មាន​រស​ឆ្ងាញ់​ក្រៃពេក​ ​ហើយក៏​យក​ទៅ​បរិភោគ​ដោយខ្លួនឯង​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​នោះ​ដឹង​ហើយ​ ​ចោទប្រកាន់​សិស្ស​នោះ​ថា​ ​នាង​ឯង​មិនមែន​ជាស​មណី​ទេ​។​ ​ភិក្ខុនី​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​នោះ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ដឹងខ្លួន​ហើយ​ពោល​ពាក្យ​កុហក​។​ ​
 [​១៧២​]​ ​សម័យ​នោះ​ឯង​ ​ក្មេង​ពីរ​នាក់​ ​គឺ​កូនប្រុស១​ ​ក្មួយប្រុស១របស់​គហបតី​ជា​ឧបដ្ឋាក​របស់​ព្រះ​អ​ជ្ជុ​ក​ត្ថេ​រ​ដ៏​មាន​អាយុ​ ​ក្នុង​ក្រុង​វេសាលី​។​ ​គ្រានោះ​ ​គហបតី​នោះ​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​អ​ជ្ជុ​ក​ត្ថេ​រ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ជំនុំ​ក្មេង​ទាំងពីរ​នាក់​នេះ​ ​ក្មេង​ណា​មាន​សទ្ធា​ជ្រះថ្លា​ ​ព្រះករុណា​គប្បី​ប្រាប់​ឱកាស​នេះ​ដល់​ក្មេង​នោះ​។​ ​គហបតី​នោះ​ធ្វើ​កាលកិរិយា​ទៅ​។​ ​សម័យ​នោះ​ឯង​ ​ក្មួយ​របស់​គហបតី​នោះ​មាន​សទ្ធា​ជ្រះថ្លា​។​ ​លំដាប់នោះ​ ​ព្រះ​អ​ជ្ជុ​ក​ត្ថេ​រ​ដ៏​មាន​អាយុ​ ​បាន​ប្រាប់​ឱកាស​នោះ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636775501636955114
ទៅកាន់ទំព័រ៖