ព្រះត្រៃបិដក ភាគ ០១
ដល់ទារកដែលជាក្មួយនោះ។ ទារកដែលជាក្មួយនោះ ក៏បានបីបាច់រក្សានូវទ្រព្យ និងចាត់ចែងនូវទានដោយសម្បត្តិនោះ។ លំដាប់នោះ កូនរបស់គហបតីនោះបាននិយាយពាក្យនេះនឹងព្រះអានន្ទដ៏មានអាយុថា បពិត្រព្រះអានន្ទដ៏ចំរើន អ្នកណាជាអ្នកទទួលមត៌ករបស់បិតា កូន ឬក្មួយ។ ព្រះអានន្ទនិយាយតបថា ម្នាលអ្នកដ៏មានអាយុ កូនទើបត្រូវទទួលទ្រព្យមត៌ករបស់បិតាបាន។ កូនរបស់គហបតីនោះ បាននិយាយតទៅទៀតថា បពិត្រលោកដ៏ចំរើន លោកម្ចាស់អជ្ជុកត្ថេរនេះប្រាប់សម្បត្តិរបស់ខ្ញុំដល់បងប្អូនជីដូនមួយ របស់ខ្ញុំហើយ។ ព្រះអានន្ទពោលថា ម្នាលអ្នកដ៏មានអាយុ អជ្ជុកត្ថេរដ៏មានអាយុនេះ មិនមែនជាសមណៈទេ។ គ្រានោះ ព្រះអជ្ជុកត្ថេរដ៏មានអាយុ បាននិយាយពាក្យនេះនឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ លោកចូរឲ្យសេចក្តីវិនិច្ឆ័យដល់ខ្ញុំចុះ។ សម័យនោះឯង ព្រះឧបាលីដ៏មានអាយុ ជាបក្ខពួករបស់ព្រះអជ្ជុកត្ថេរដ៏មានអាយុ។ លំដាប់នោះ ព្រះឧបាលីដ៏មានអាយុ បាននិយាយពាក្យនេះនឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ ភិក្ខុណាដែលម្ចាស់ទ្រព្យផ្តាំទុកថា លោកចូរប្រាប់ឱកាសនេះដល់អ្នកនេះ ហើយភិក្ខុនោះទៅប្រាប់ដល់អ្នកនោះ ភិក្ខុនោះត្រូវអាបត្តិអ្វី។ ព្រះអានន្ទ
ID: 636775502012116572
ទៅកាន់ទំព័រ៖