ព្រះត្រៃបិដក ភាគ ០១

ឆ្លើយតប​ទៅវិញ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ភិក្ខុ​នោះ​មិន​ត្រូវអាបត្តិ​អ្វី​បន្តិច​ទេ​ ​ដោយហោចទៅ​ ​តែ​អាបត្តិ​ទុក្កដ​ក៏​មិន​ត្រូវ​ដែរ​។​ ​ព្រះ​ឧបា​លី​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះ​អ​ជ្ជុ​ក​ត្ថេ​រ​ដ៏​មាន​អាយុ​នេះ​ ​ម្ចាស់ទ្រព្យ​បាន​ផ្តាំ​ទុក​ថា​ ​លោក​ចូរ​ប្រាប់​ឱកាស​នេះ​ដល់​ជន​ឈ្មោះ​នេះ​ ​ក៏បាន​ប្រាប់​ដល់​អ្នកនោះ​មែន​ ​ម្នាល​អាវុសោ​ ​អ​ជ្ជុ​ក​ត្ថេ​រ​ដ៏​មាន​អាយុ​មិន​ត្រូវអាបត្តិ​ទេ​។​ ​
 [​១៧៣​]​ ​សម័យ​នោះ​ឯង​ ​ក្នុង​ក្រុង​ពារាណសី​ ​ពួក​ចោរ​នាំគ្នា​ប្លន់​ត្រកូល​ឧបដ្ឋាក​របស់​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​ ​អាយុ​ ​ហើយក៏​នាំ​យកកូន​ក្មេង​ពីរ​នាក់​ទៅ​។​ ​លំដាប់នោះ​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ ​សំដែងឫទ្ធិ​ទៅ​នាំ​យក​ក្មេង​ទាំងពីរ​នាក់​នោះ​បាន​មក​ ​ហើយ​ទុក​ក្នុង​ប្រាសាទ​។​ ​មនុស្ស​ទាំងឡាយ​បានឃើញ​ក្មេង​ទាំងពីរ​នាក់​នោះ​ហើយ​ ​និយាយ​ថា​ ​នេះ​ជា​ឫទ្ធានុភាព​របស់​លោកម្ចាស់​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ ​ហើយក៏​នាំគ្នា​ជ្រះថ្លា​នឹង​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ពេក​ណាស់​។​ ​ភិក្ខុ​ទាំងឡាយ​ ​នាំគ្នា​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ ​មិន​សមគួរ​នឹង​ទៅ​នាំ​យក​ក្មេង​ពីរ​នាក់​ ​ដែល​ពួក​ចោរ​វា​នាំ​យក​ទៅ​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​នាំគ្នា​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636775502723347252
ទៅកាន់ទំព័រ៖