ព្រះត្រៃបិដក ភាគ ០១
[៧]គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ លោកចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រហ្មចរិយធម៌
(១) របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយាធម៌មិនឋិតនៅយូរ ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌ឋិតនៅយូរ។ គ្រានោះ ព្រះសារីបុត្តត្ថេរដ៏មានអាយុ ចេញចាកទីសម្ងំពួនក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ បានក្រាបថ្វាយបង្គំព្រះអង្គដោយគោរព ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលសួរ ចំពោះព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះថា ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌ឋិតនៅយូរ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគព្រះនាមសិខី១
(១) ពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធជាម្ចាស់ ចំពោះត្រង់ត្រៃសិក្ខា គឺ សីល សមាធិ បញ្ញា។
ID: 636774035111634019
ទៅកាន់ទំព័រ៖