ព្រះត្រៃបិដក ភាគ ០១
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុអ្នកមានឫទ្ធិទេ ព្រោះវិស័យនៃឫទ្ធិ។
[១៧៤] សម័យនោះឯង ភិក្ខុពីររូបជាសំឡាញ់គ្នា ឈ្មោះបណ្ឌកៈ១ កបិលៈ១។ ភិក្ខុ១រូបនៅស្រុកក្រៅ ១រូបនៅក្នុងក្រុងកោសម្ពី។ គ្រាដែលភិក្ខុនោះចេញពីស្រុកក្រៅ ទៅកាន់ក្រុងកោសម្ពី កាលកំពុងឆ្លងទឹកស្ទឹងក្នុងរវាងពាក់កណ្តាលផ្លូវ កន្សោមខ្លាញ់របូតអំពីដៃនៃមនុស្សអ្នកសម្លាប់ជ្រូកទាំងឡាយ ទៅជាប់នូវជើងរបស់ភិក្ខុនោះ។ ភិក្ខុនោះបានកាន់យកដោយគិតថា នឹងឲ្យដល់ជនទាំងឡាយជាម្ចាស់វិញ។ ពួកម្ចាស់នាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ស្រីគង្វាលគោម្នាក់ឃើញភិក្ខុនោះឆ្លងទឹកស្ទឹងរួចហើយ បាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ លោកចូរមកសេពមេថុនធម្មនឹងខ្ញុំ។ ភិក្ខុនោះគិតថា អញមិនមែនជាសមណៈតាមប្រក្រតីទេ ទើបព្រមសេពមេថុនធម្មនឹងស្រីនោះ ហើយទៅកាន់ក្រុងកោសម្ពី ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា នែភិក្ខុទាំងឡាយ ភិក្ខុនោះមិនត្រូវ
ID: 636775503149331617
ទៅកាន់ទំព័រ៖