ព្រះត្រៃបិដក ភាគ ០១

អាបត្តិ​បារាជិក​ព្រោះ​អទិន្នាទាន​ទេ​ ​ត្រូវអាបត្តិ​បារាជិក​ ​ព្រោះ​សេព​មេថុនធម្ម​។​ ​
 ​[​១៧៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ជាស​ទ្ធិ​វិហារិក​របស់​ព្រះ​ទឡ្ហិ​ក​ត្ថេ​រ​ដ៏​មាន​អាយុ​ ​ក្នុង​សាគ​លន​គរ​ ​មាន​សេចក្តី​មិន​សប្បាយ​មក​បៀតបៀន​ ​ក៏​ទៅ​លួច​យក​ឈ្នួត​របស់​អ្នកផ្សារ​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ទឡ្ហិ​ក​ត្ថេ​រ​ដ៏​មាន​អាយុ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​មិនមែន​ជា​សមណៈ​ទេ​ ​ខ្ញុំ​នឹង​សឹក​ ​(​ឥឡូវនេះ​)​។​ ​ព្រះ​ទឡ្ហិ​ក​ត្ថេ​រ​ ​បាន​សួរ​ថា​ ​ម្នាល​អាវុសោ​ ​អំពើ​ដូចម្តេច​ដែល​អ្នកធ្វើ​ហើយ​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​លួច​យក​ឈ្នួត​របស់​អ្នកផ្សារ​។​ ​ព្រះ​ទឡ្ហិ​ក​ត្ថេ​រ​ ​ក៏​ឲ្យ​យក​ឈ្នួត​នោះ​មក​ ​ហើយ​កាត់ថ្លៃ​។​ ​ឈ្នួត​នោះ​កាត់ថ្លៃ​ទៅ​ ​ដំ​ឡៃ​មិនដល់៥មាសក​។​ ​ព្រះ​ទឡ្ហិ​ក​ត្ថេ​រប្រាប់​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ដូច្នេះហើយ​ ​ក៏បាន​សំ​ដែង​ធម្មី​កថា​។​ ​ឯ​ភិក្ខុ​នោះ​មាន​សេចក្តី​ត្រេកអរ​ក្រៃពេក​។​ ​

​ទុតិយ​បារាជិក​ ​ចប់​។​

ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636775515616394692
ទៅកាន់ទំព័រ៖