ព្រះត្រៃបិដក ភាគ ០១

មិន​មាន​អ្នកណាមួយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឡើយ​ ​វៀរលែងតែ​ភិក្ខុ​មួយ​រូប​ជា​អ្នកនាំ​បិណ្ឌបាត​ទៅ​ថ្វាយព្រះ​អង្គ​។​ ​ភិក្ខុ​ទាំងឡាយ​គិត​គ្នា​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សំដែង​អសុភ​កថា​ ​ទ្រង់​សំដែង​រៀបរាប់​អំពី​អសុភ​ ​ទ្រង់​សំដែង​គុណ​នៃ​ការ​ចំរើន​អសុភ​កម្មដ្ឋាន​ ​ទ្រង់​សំដែង​គុណ​នៃ​អសុភ​សមាបត្តិ​ ​ក្នុង​អសុភ​កម្មដ្ឋាន​ជា​ញឹកញយ​។​ ​ដោយ​បរិ​យា​មិន​តែមួយ​ ​លុះ​គិត​ដូច្នេះហើយ​ ​ក៏​នាំគ្នា​ប្រកប​សេចក្តី​ព្យាយាម​ក្នុង​ការ​ចំរើន​អសុភ​កម្មដ្ឋាន​ជា​ ​ច្រើនបែប​ច្រើន​វិធី​។​ ​ពួក​ភិក្ខុ​ទាំងនោះ​កើត​សេចក្តី​ទុក្ខ​ ​នឿយណាយ​ ​ខ្ពើមឆ្អើម​នឹង​រាងកាយ​របស់​ខ្លួនឯង​ ​មាន​គួរនា​ដូចជា​ស្រីក្រមុំ​ ​ឬ​ប្រុស​កំឡោះ​ ​ជា​អ្នកមាន​កិរិយា​ស្អិតស្អាង​ជាប្រក្រតី​ ​លុះ​បាន​ងូតទឹក​ ​កក់ក្បាល​ហើយ​ ​រមែង​ជា​ទុក្ខ​នឿយណាយ​ ​ខ្ពើមឆ្អើម​សាកអសុភ​ពស់​ ​សាកអសុភ​ឆ្កែ​ ​ឬ​សាកអសុភ​មនុស្ស​ដែលគេ​ព្យួរ​នឹង​ក​ ​យ៉ាងណាមិញ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​ជា​ទុក្ខ​នឿយណាយ​ ​ខ្ពើមឆ្អើម​នឹង​កាយ​របស់​ខ្លួន​ ​យ៉ាងនោះ​ឯង​ ​ទើប​ផ្តាច់​ជីវិត​ខ្លួន​ដោយខ្លួនឯង​ខ្លះ​ ​ផ្តាច់​ជីវិត​គ្នា​ទៅវិញទៅមក​ខ្លះ​ ​ភិក្ខុ​ខ្លះ​ចូល​ទៅ​រក​សមណ​កុត្ត​ក​(​១​)​ ​ឈ្មោះ​មិគ​ល​ណ្ឌិ​ក​ ​ហើយ​ពោល​
​(​១​)​ ​តាមន័យ​ក្នុង​អដ្ឋកថា​ ​ថា​ ​សមណ​កុត្ត​ក​ ​ប្រែថា​ ​អ្នក​ទ្រង់​នូវ​ភេទ​ប្រហែល​នឹង​សមណៈ​។​ ​ក្នុង​ដីកា​ ​ថា​ ​អ្នកធ្វើ​កិច្ចការ​បម្រើ​សមណៈ​។​ ​មាន​សេចក្តី​ពន្យល់​ក្នុង​អដ្ឋកថា​ ​ថា​ ​គាត់​កោរសក់​ឡៅ​ ​ឲ្យ​មាន​សល់​បន្តិច​ទុកជា​ជុក​ ​គាត់​ស្លៀ​ក​សម្ព​ត់​ជ្រលក់​អម្ចត់​មួយ​ ​បង់ក​មួយ​ ​ចិញ្ចឹមជីវិត​ដោយសារ​អាហារ​ដែល​សេសសល់​អំពី​ភិក្ខុសង្ឃ​។​ ​ឯ​ពាក្យ​ថា​ ​មិគ​ល​ណ្ឌិ​ក​ ​គឺជា​ឈ្មោះ​របស់​គាត់​។​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636775517280859894
ទៅកាន់ទំព័រ៖