ព្រះត្រៃបិដក ភាគ ០១

យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​យើង​សូម​អង្វរ​អ្នក​ ​ៗ​ចូរ​ផ្តាច់​បង់ជីវិត​ពួក​យើង​ចុះ​ ​បាត្រ​និង​ចីវរ​ទាំងនេះ​ ​នឹង​បាន​ជា​របស់​អ្នក​។​ ​គ្រានោះ​ឯង​ ​សមណ​កុត្ត​ក​ឈ្មោះ​មិគ​ល​ណ្ឌិ​ក​ទទួល​ស៊ីឈ្នួល​យក​បាត្រ​ ​និង​ចីវរ​ហើយ​ ​ទើប​ផ្តាច់​បង់ជីវិត​ភិក្ខុ​ទាំងឡាយ​ជាច្រើន​រូប​ ​ហើយ​កាន់​ដាវ​ប្រឡាក់ឈាម​ដើរទៅ​កាន់​ស្ទឹង​ឈ្មោះ​វគ្គុ​មុ​ទា​ ​កាលដែល​សមណ​កុត្ត​ក​ឈ្មោះ​មិគ​ល​ណ្ឌិ​ក​កំពុង​លាង​ដាវ​ប្រឡាក់ឈាម​នោះ​ ​(​គាត់​)​ ​ក៏​មាន​សេចក្តី​សង្ស័យ​ ​ក្តៅក្រហាយ​ស្តាយក្រោយ​ក្នុង​កាលនោះ​ ​ដោយ​គិតឃើញ​ថា​ ​ការ​នេះ​មិនមែន​ជា​លាភ​របស់​អញ​ទេតើ​ ​នឹង​ចាត់ថា​ជា​លាភ​របស់​អញ​មិនបាន​ឡើយ​ ​ជាតិ​ជា​មនុស្ស​អញ​បាន​ដោយ​ក្រ​ណាស់​ ​ជាតិ​ជា​មនុស្ស​ឈ្មោះថា​ ​អញ​បាន​ដោយ​ងាយ​មិនមែន​ឡើយ​ ​អញ​បាន​បាប​ច្រើនណាស់​ ​ព្រោះ​អញ​បាន​ផ្តាច់​បង់ជីវិត​ពួក​ភិក្ខុ​អ្នកមានសីល​ ​មានធម៌​ល្អ​។​ ​លំដាប់នោះ​ ​ទេវតា​ ​ជាពួក​របស់​មារ​ ​ដើរមក​លើទឹក​មិន​មាន​បែកធ្លាយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​សមណ​កុត្ត​ក​ឈ្មោះ​មិគ​ល​ណ្ឌិ​កថា​ ​ល្អ​ហើយ​ៗ​អ្នក​សប្បុរស​ ​ការ​នេះ​ជា​លាភ​របស់​អ្នក​ហើយ​ ​អ្នក​សប្បុរស​ ​ជាតិ​ជា​មនុស្ស​អ្នក​ក៏បាន​ដោយ​ប្រពៃ​ហើយ​ ​អ្នក​សប្បុរស​ ​អ្នក​បាន​ប្រទះ​បុណ្យ​ច្រើន​ហើយ​ ​អ្នក​សប្បុរស​ ​ព្រោះ​អ្ន​ក​បាន​ញុំាង​ជន​ទាំងឡាយ​ដែល​មិនទាន់​ឆ្លង​សង្សារវដ្ត​ឲ្យ​ឆ្លងផុត​ ​ទៅ​បាន​។​ ​គ្រានោះ​ឯង​ ​សមណ​កុត្ត​ក​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636775517883894386
ទៅកាន់ទំព័រ៖