ព្រះត្រៃបិដក ភាគ ០១
១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុម្ភៃរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុសាមសិបរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុសែសិបរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុហាសិបរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុហុកសិបរូបក៏មាន។
[១៧៧] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីសម្ងំក្នុងព្រះកម្មដ្ឋានដោយកន្លងកន្លះខែនោះទៅ ទើបទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុ ដោយព្រះពុទ្ធដីកាថា ដូចម្តេចហ្ន៎ អានន្ទ បានជាភិក្ខុសង្ឃហាក់ដូចជាស្តួចស្តើងទៅ។ ទើបព្រះអានន្ទត្ថេរ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតដូចព្រះពុទ្ធដីកាណាស់ ព្រោះព្រះដ៏មានព្រះភាគទ្រង់សំដែងអសុភកថា ដោយបរិយាយជាច្រើន ទ្រង់សរសើររៀបរាប់អំពីអសុភ ទ្រង់សរសើរគុណអសុភភាវនា ទ្រង់សរសើរគុណនៃអសុភសមាបត្តិ ក្នុងអសុភកម្មដ្ឋានជាញឹកញយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុទាំងនោះ ក៏គិតគ្នាថា ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអសុភកថា ដោយបរិយាយដ៏ច្រើន ទ្រង់សរសើររៀបរាប់អំពីអសុភកថា ទ្រង់សរសើរគុណអសុភភាវនា ទ្រង់សរសើរគុណនៃការប្រកបដោយអសុភកម្មដ្ឋានជាញឹកញយ ហើយ (នាំគ្នា)
ID: 636775518860690255
ទៅកាន់ទំព័រ៖