ព្រះត្រៃបិដក ភាគ ០១
ប្រកបសេចក្តីព្យាយាមក្នុងអសុភភាវនា ជាច្រើនវិធីណាស់។ ទើបភិក្ខុទាំងនោះ ជាទុក្ខនឿយណាយ ខ្ពើមឆ្អើមនឹងកាយរបស់ខ្លួន ប្រៀបដូចជាស្រីក្រមុំ ឬបុរសក្មេងកំឡោះ មានជាតិជាអ្នកស្អិតស្អាង លុះងូតទឹក កក់ក្បាលហើយ រមែងជាទុក្ខនឿយណាយ ខ្ពើមឆ្អើមសាកអសុភពស់ក្តី សាកអសុភឆ្កែក្តី សាកអសុភមនុស្សក្តី ដែលចងភ្ជាប់នឹងក មានឧបមាយ៉ាងណាមិញ ភិក្ខុទាំងអម្បាលនោះ កាលជាទុក្ខនឿយណាយ ខ្ពើមឆ្អើមនឹងកាយរបស់ខ្លួន ក៏មានឧបមេយ្យយ៉ាងនោះ ទើបផ្តាច់បង់ជីវិតខ្លួនដោយខ្លួនឯងក៏មាន ខ្លះផ្លាស់គ្នាឲ្យផ្តាច់បង់ជីវិតទៅវិញទៅមកក៏មាន រូបខ្លះបានចូលទៅរកសមណកុត្តកឈ្មោះមិគលណ្ឌិក ហើយពោលយ៉ាងនេះថា ម្នាលអាវុសោ ពួកយើងសូមអង្វរអ្នក អ្នកចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រ និងចីវរនេះនឹងបានជារបស់អ្នក បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង សមណកុត្តកឈ្មោះមិគលណ្ឌិក លុះបានទទួលស៊ីឈ្នួលយកបាត្រ និងចីវរហើយ ទើបផ្តាច់បង់ជីវិតភិក្ខុមួយរូបមួយថ្ងៃក៏មាន។បេ។ មួយថ្ងៃផ្តាច់បង់ជីវិតភិក្ខុហុកសិបរូបក៏មាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ ភិក្ខុសង្ឃនេះគប្បីស្ថិតស្ថេរនៅបានដោយហេតុណា សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងហេតុនោះដទៃទៀត។ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ
ID: 636775519366109164
ទៅកាន់ទំព័រ៖