ព្រះត្រៃបិដក ភាគ ០១
ភិក្ខុទាំងអម្បាលមាណដែលអាស្រ័យនៅក្នុងក្រុងវេសាលី អ្នកចូរឲ្យភិក្ខុអម្បាលនោះទាំងអស់ប្រជុំគ្នាក្នុងឧបដ្ឋានសាលាចុះ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ដូច្នេះហើយ ភិក្ខុទាំងឡាយមានប្រមាណប៉ុន្មានដែលអាស្រ័យនៅក្នុងក្រុងវេសាលី ព្រះអានន្ទក៏បង្គាប់ភិក្ខុអម្បាលនោះទាំងអស់ឲ្យប្រជុំគ្នាក្នុង ឧបដ្ឋានសាលា
(១) ទើបចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយបានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃប្រជុំគ្នាព្រមហើយ ព្រះករុណាម្ចាស់ សូមព្រះដ៏មានព្រះភាគទ្រង់សំគាល់កាលដ៏សមគួរក្នុងកាលឥឡូវនេះ។
[១៧៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់យាងចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់ប្រថាប់លើអាសនៈដែលគេតាក់តែងថ្វាយ។ លុះព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់ស្រេចហើយ ទើបត្រាស់នឹងភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនជាប្រក្រតីហើយ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងៗឲ្យ
(១) សាលាជាទីបម្រើ គឺសាលាសម្រាប់ប្រើប្រាស់ដោយកិច្ចផ្សេងៗ មានឆាន់ចង្ហាន់ជាដើម។
ID: 636775520396648107
ទៅកាន់ទំព័រ៖