ព្រះត្រៃបិដក ភាគ ០១

សាបសូន្យ​ទៅ​ផង​ ​ឲ្យ​ស្ងប់​រម្ងាប់​ទៅ​ផង​ ​ដោយ​ទំនង​ដ៏​សមគួរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​កំទេច​ធូលី​ដែល​ខ្យល់បក់​កួច​ឡើង​ក្នុង​ខែ​ដែល​ជា​ចុង​គិម្ហន្តរដូវ​ ​គឺ​ខែ​អាសាឡ្ហ​ ​មហា​អកាលមេឃ​ ​(​ភ្លៀង​ធំ​បង្អុរ​ចុះ​ខុសកាល​វេលា​)​ ​តែង​ញុំាង​កំទេច​ធូលី​នោះ​ឲ្យ​អន្តរធាន​ ​ឲ្យ​ស្ងប់​ទៅ​បាន​ ​ដោយ​ទំនង​ដ៏​សមគួរ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​អប់រំ​ ​ធ្វើឲ្យ​ច្រើន​ជាប្រក្រតី​ហើយ​ ​ជា​ធម៌​ល្អិត​ផង​ ​ជា​ធម៌​ឧត្តម​ផង​ ​ជា​ធម៌​មិន​ច្រឡូកច្រឡំ​ ​គឺជា​ធម៌​ដោយឡែក​ផង​ ​ជា​គ្រឿង​នៅ​ ​នាំមក​នូវ​សេចក្តី​សុខ​ផង​ ​តែង​ញុំាង​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ដែល​កើ​ត​ឡើង​ៗ​ ​ឲ្យ​សាបសូន្យ​ទៅ​ ​ឲ្យ​ស្ងប់រំងាប់​ទៅ​ដោយ​ទំនង​ដ៏​សមគួរ​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ដែល​បុគ្គល​ចំរើន​ហើយ​ ​តើ​ដូចម្តេច​ ​ដែល​បុគ្គល​ធ្វើឲ្យ​ច្រើន​ជាប្រក្រតី​ហើយ​ ​ជា​ធម៌​ល្អិត​ផង​ ​ជា​ធម៌​ឧត្តម​ផង​ ​ជា​ធម៌​មិន​ច្រឡូកច្រឡំ​ ​គឺជា​ធម៌​ដោយឡែក​ផង​ ​ជា​គ្រឿង​នៅ​ ​នាំមក​នូវ​សេចក្តី​សុខ​ផង​ ​តែង​ញុំាង​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ដែល​កើ​ត​ឡើង​ៗ​ ​ឲ្យ​សាបសូន្យ​ទៅ​ ​ឲ្យ​ស្ងប់រំងាប់​ទៅ​ដោយ​ទំនង​ដ៏​សមគួរ​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទៅកាន់​ព្រៃ​ក្តី​ ​ទៅកាន់​ទី​ជិត​នៃ​ដើមឈើ​ក្តី​ ​ទៅកាន់​ផ្ទះ​ដ៏​ស្ងាត់​ក្តី​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​ដំ​កល់​សតិ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​កម្មដ្ឋាន​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636775521127289898
ទៅកាន់ទំព័រ៖